កម្ម​សិទ្ធី​ដីធ្លី​គឺជា​ទ្រព្យសម្បត្តិ និង​ជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4028

កម្ម​សិទ្ធី​ដីធ្លី​គឺជា​ទ្រព្យសម្បត្តិ និង​ជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នេះ​គឺជា​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​វីរៈ​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ដែល​កំពុង​ចុះ​វាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង ៥ ក្រុម (ក្រុមទី ១៣ ១៤ ១៥ ១៦ និង ១៧) នៅ​ស្រុក​ពេជ្រ​ដា អមដំណើរ​ជាមួយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម​សាកល​វិទ្យា​អិ​ការ ទីប្រឹក្សា​ប្រ​សួង និង​ថ្នាកដឹកនាំ​នាយកដ្ឋាន​បច្ចេកទេស​មួយចំនួនទៀត។

ក្រោយពី​បាន​ស្តាប់​របាយការណ៍​ពី​ឯកឧត្តម ចាន់ សុ​វុ​ឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ឯកឧត្តម​ង៉ោ ប៊ុន​ថា​ន សាកល​វិទ្យា​ទិ​ធ​ការ​នៃ​សាកល​វិ​ទ្យ​ល័យ​ភូមិន្ទ​កសិកម្ម​រយ​ចមក ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ផ្ញើជូន​យុវជន​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​ព្រឹ​កិត្តិ​បណ្ឌិត ដែល​តែងតែ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ក្មួយ​និស្សិត​គ្រប់ពេលវេលា។

លោក​បានបញ្ជាក់​បន្ថែម​ថា បេសកកម្ម​នេះ​គឺមាន​សារប្រយោជន៍​សម្រាប់​ប្រទេសជាតិ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​យើង ជា​បទពិសោធន៍​ដ៏​ល្អ​ក្នុង​ជីវិត​ជា​យុវជន យុវនារី​បាន​លះបង់​កម្លាំង​ពលកម្ម ពេលវេលា ក្រុមគ្រួសារ ដើម្បី​ជាតិ មាតុភូមិ និង​ប្រជាជន។ ការរៀន​ក្នុង​ថ្នាក់​គឺជា​ទ្រឹស្តី ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​គឺជា​លទ្ធផល​នៃ​ទ្រឹស្តី បេសកកម្ម​ដ៏​ធំធេង​នេះ​ជា​ឱកាស​សម្រាប់​ឲ្យក្មួយៗបាន​ស្គា​ល់ពី​ភូមិសាស្ត្រ​ជនបទ​ស្រុក​យើង បានឃើញ​ជាក់ស្តែង​ពី​ការអភិវឌ្ឍន៍​ពិតប្រាកដ​សម័យ​តេ​ជោ​សេន បានឃើញ​ជីវភាព ការរស់នៅ​របស់​ពុក​ម៉ែ បងប្អូន​នៅ​ជនបទ​តើ​ខុសគ្នា​យ៉ាងដូចម្តេច​បើ​ធៀប​ជាមួយ​អ្នកក្រុង។

ជាងនេះទៀតក្មួយៗអាច​យក​ឱកាស​នេះ បញ្ហា​ដែល​បាន​ជួបប្រទះ​នេះ ទៅធ្វើជា​បទពិសោធន៍​ក្នុង​ជីវិត​នាពេល​អនាគត។ គោលបំណង​របស់ រាជរដ្ឋាភិបាល​ក្នុងការ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​គឺ​បំណង​ឲ្យ​ពួកគាត់​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន អាស្រ័យ​ផល​លើដី​នោះ កាលណា​ពួកគាត់​មានកម្ម​សិទ្ធិ​ដី នោះ​ពួកគាត់​រស់នៅ​យ៉ាង​សុខសាន្ត គ្មាន​ការ​ចំណាកស្រុក មាន​ឆ​ន្ទះ​ចង់​អភិវឌ្ឍ​លើដី​នោះ​ពិតប្រាកដ អាចបង្កើត​បានជា​ភូមិ ឃុំ ស្រុក ពេលនោះ​សេវាសាធារណៈ (សាលារៀន មណ្ឌល​សុខភាព មន្ទីរពេទ្យ ទីផ្សារ) ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗចាប់ផ្តើម​រីកលូតលាស់​ទៅតាម​សេចក្តីត្រូវការ។ ភូមិ ឃុំ ស្រុក មានការ​អ​ភុ​វឌ្ឍន៍ ពេលនោះ​សន្តិសុខ ស្ថេរភាព​សង្គម​ត្រូវបាន​ធានា  ហើយ​សមិទ្ធផល​ទាំងអស់នេះ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ។ លោក​ក៏បាន​ណែនាំ​ឲ្យក្មួយៗត្រូវ​ប្រយ័ត្ន​លើ​ចំណុច ០៥ សំខាន់​គឺ​ទី១ ត្រូវ​រក្សា​ដី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ទី២ ត្រូវ​រក្សា​ឆ្មេ​សមុទ្រ បឹង ស្ទឹង ទន្លេ ព្រែក​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ទី៣ ត្រូវ​រក្សា​ដី​បំរុង​ទុក​សម្រាប់​ការកសាង​សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម ទីសក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច សួ​ម​កំសាន្ត ។ល។ ទី៤ ត្រូវ​រក្សា​ព្រៃ​អភិរក្ស និង​ដីព្រៃ​សហគមន៍​ដែល​បងប្អូន​ពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ។និង​ទី ៥ ផ្ទៃដី​ព្រៃ​ដែល​កាប់​ទន្ទ្រាន​ក្រោយ​ថ្ងៃទី ០៧ ខែឧសភា មិន​អនុញ្ញាត​ឲ្យ​វាស់​ជូន​ប្រជាពលរដ្ឋ​បាន​ឡើង។  ក្នុងឱកាស​នោះ​លោក​បាន​ពាំ​នាំនូវ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ និង​ថវិកា​ចំនួន ១ លាន​រៀន​សម្រាប់ ១ ក្រុម ក្នុងនោះ​មន្ត្រី​សូ​រិ​យោ​ដី ពេទ្យ និង​អ្នកបើកបរ​ក្នុង​ក្រុមនីមួយៗបានទទួល​ថវិកា ៥០ ម៉ឺន​រៀល​ផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 320

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...