Other News
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង មានសក្តានុពលផលិតកម្មពោតចំណីសត្វ និងផលិតកម្មដំឡូងមីតាមយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម នៅសហគមន៍កសិកម្មជីរោទ៍រុងរឿង ខេត្តត្បូងឃ្មុំ។
កិច្ចសម្របសម្រួលខាងលើនេះ មានគោលបំណងផ្តល់ឱកាសឱ្យសហគមន៍កសិកម្ម បានរៀបចំខ្លួនដើម្បីទទួលបានទីផ្សារជាក់លាក់ និងមាននិរន្តរភាព តាមរយៈយន្តការកិច្ចសន្យាផលិតកម្មកសិកម្មជាមួយក្រុមហ៊ុនវិស័យឯកជនក្នុងការប្រមូលទិញពោតចំណីសត្វនិងដំឡូងមី ដើម្បីនាំចេញទៅក្រៅប្រទេស៕