ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំខេត្តព្រះសីហនុ

ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៥ 611

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួន២១រូប ក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីអភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការមន្ទីរ និងរដ្ឋបាលស្រុកផងដែរ។ 
ក្នុងពេលសំណេះសំណាល ឯកឧត្តមបានលើកឡើងអំពីបច្ចុប្បន្នភាពនៃវិស័យកសិកម្មកម្ពុជា,​ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងវិស័យកសិកម្ម, គោលនយោបាយមាន៤ (មានហូប មានបាន មានប្រើ និងមានរហូត) របស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងអាទិភាពរបស់មន្ទីរក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តព្រះសីហនុ ព្រមទាំងបានតម្រង់ទិសការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំទាំង២១រូប និងលើកទឹកចិត្តឱ្យអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជួយប្រជាកសិករឱ្យកាន់តែសកម្មថែមទៀតក្នុងការកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់ទៅទីផ្សារ និងទទួលបានតម្លៃសមរម្យ។ 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យមន្ទីរកសិកម្ម ជួយសម្របសម្រួលផ្តល់ការស្នាក់នៅរបស់មន្រ្តីកសិកម្មឃុំដែលមកពីឆ្ងាយ និងជួយឱ្យមន្រ្តីទាំង២១រូប មានសកម្មភាពផ្ទាល់ក្នុងវិស័យកសិកម្ម នៅតាមឃុំគោលដៅដែលពួកគាត់ទទួលបន្ទុក ដើម្បីផ្សារភ្ជាប់ទ្រឹស្តី  និងការអនុវត្តជាក់ស្តែង និងធ្វើជាគម្រូក្នុងការអនុវត្តសម្រាប់ប្រជាកសិករ។ 
ក្រោយការជួបសំណេះសំណាល  ឯកឧត្តមបានបន្តចុះសាកសួរសុខទុក្ខកសិករដាំបន្លែ និងចិញ្ចឹមសត្វដែលទទួលបានការជួយគាំទ្រពីគម្រោងរបស់ក្រសួង ក្នុងស្រុកព្រៃនប់ និងកំពង់សិលា ដោយពិនិត្យឃើញថា ប្រជាកសិករមានជីវភាពល្អប្រសើរជាលំដាប់ មានផ្ទះសម្បែងសមរម្យ   និងអាចបញ្ជូនកូនទៅរៀនបន្តនៅភ្នំពេញ ដោយពឹងពាក់លើមុខរបរក្នុងវិស័យកសិកម្ម។ 
ជាមួយគ្នានេះ ប្រជាកសិករបានសម្តែងនូវទឹកចិត្តសប្បាយរីករាយចំពោះការជួយគាំទ្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោង ASPIRE ដែលបានជួយកែប្រែជីវភាពរស់នៅរបស់ពួកគាត់បានល្អប្រសើរឡើង៕

Other News
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 178

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 177

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 210

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 236

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 234

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 274

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 250

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 266

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំនៅក្នុងស្រុកចំនួនពីរ ដើម្បីទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ វង្ស ប៊ុនហេង ឈ្វេងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

នៅថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ ស្រុកបាទីខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 256

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 256

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 267

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីប ម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យសរុបបានចំនួន២៦គ្រួសារ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន...