ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 730

នាព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO) នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការផ្តួចផ្តេីមកម្មវិធីនេះឡេីងក្នុងគោលបំណងជំរុញកសិផលសក្តានុពលកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ​ និងគៀងគរនូវវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម​ និងពាណិជ្ជកម្មកម្ពុជា។

បេីតាម ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំកម្មវិធីខាងលើនេះនឹងមានការអញ្ជេីញចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ អង្គការដៃគូអភិវឌ្ឍន៍នានា​ វិស័យឯកជន​ និងភាគីពាក់ព័ន្ធ​ ដែលទាមទារឱ្យការរៀបចំកម្មវិធីត្រូវមានផែនការច្បាស់លាស់ មានការផ្សព្វផ្សាយទូលំទូលាយ មានអ្នកចូលរួមកុះករ​ មានទំនួលខុសត្រូវខ្ពស់ មានភាពរលូន​ និងទទួលបានជោគជ័យ​។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថាក្រសួងបេីកចំហរ​ និងស្វាគមន៍នូវដៃគូនានាដែលមានបំណងចង់ចូលរួមគាំទ្រនូវកម្មវិធីខាងលេីនេះ​ ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការគិតគូរសន្តិសុខស្បៀងក្នុងតំបន់​ និងការបង្កេីនចំនូលសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្ម។

សូមរំឮកជូនថា​ កិច្ចសហការរួមគ្នាក្នុងការរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វេីឡេីងចំនួន០៤ថ្ងៃ​ នៅក្នុងខែមិនា​ ឆ្នាំ២០២៥​ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 217

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការ​ប្រមូល​ផលស្រូវបែបលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ គង់ ចាន់ លោកប្រធានមន្ទីរ ងិន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 206

តំណាងដេប៉ូ អរគុណដល់មន្ទីរកសិកម្មខេត្តតាកែវ ដែលបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ថ្នាំ និងជីកសិកម្ម

នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងនាយកដ្ឋាន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 210

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ដឹកនាំក្រុមការងារចុះពិនិត្យមើលការបង្កបង្កើនផលស្រូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកចំនួនបី ក្នុងខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួងកសិកម្ម ឯកឧត្តម ឈុំ ឆុនលី និង ឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៥ 205

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ទារ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 270

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ ការប្រមូលផលស្រូវនិងតម្លៃស្រូវ សែនក្រអូប និង OM និងជួបជាមួយរោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៦-១៧ខែមករា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 249

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើស្រូវសែនក្រអូបទទួលបានតម្លៃខ្ពស់លើទីផ្សារ

កសិករធ្វើពូជស្រូវសែនក្រអូប រស់នៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ដែង វ៉ាន់វ៉ែន បញ្ជាក់ថា មូលហេតុដែលលោកចាប់យកពូជស្រូវសែនក្រអូបមកដាំដុះ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 241

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសំណេះសំណាលជាមួយកសិករដែលផលិតស្រូវប្រាំង ក្នុងខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 241

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយគិតពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដោយមានការគិតគូច្បាស់លាស់លើការប្រើប្រាស់ធនធាន...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 244

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ដំណោះស្រាយ​រយៈពេល​មធ្យម គឺការប្រមូលគ្នាធ្វើសហគមន៍កសិកម្មទំនើបធំមួយឱ្យកើតឡើង ដូច្នេះខាង​ឥណទាន​អាចផ្តល់ប្រាក់កម្ចីច្រើនដើម្បីផលិត។...
ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 265

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 315

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវទៅប្រជាកសិករប្តូរពីធ្វើស្រូវតាមទំនៀមទម្លាប់...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 310

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវទៅប្រជាកសិកររួមគ្នាចូលក្នុងសហគមន៍កសិកម្មទំនើប ដើម្បីកែទម្រង់ វិស័យកសិកម្មឱ្យក្លាយទៅជាបុរេសកម្ម។ ឯកឧត្តមបានថ្លែងដូច្នេះ...