ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់វិធានវាយតម្លៃដំណើរការសហគមន៍កសិកម្ម ហើយតម្រង់ទិសឱ្យមានលក្ខណៈជាសហគ្រាសកសិកម្ម ដែលមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព

ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 441

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅសណ្ឋាគារ អាលីសវីឡា ក្នុងទីរួមខេត្តតាកែវ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលអំពីវិធានខាងលើ ដែលមានសេចក្តីជាភាសាអង់គ្លេសថា Farmers’ Enterprise Assessment Tool towards Resilient, Inclusive and Sustainable Agri-Based Enterprise (FEAT TO RISE) ។
សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៥៩ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន៧ ព្រមទាំងអ្នកដឹកនាំ បុគ្គលិកនៃក្រុមហ៊ុនផ្តល់សេវាកម្ម Nuppun Research and Consulting Co., Ltd និងហ៊ុនផ្តល់សេវាកម្ម International Institute of Rural Reconstruction (IIRR) ។
នៅក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីមូលហេតុដែលមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានរៀបចំឱ្យមានវិធាននេះ សម្រាប់ប្រទេសនានាប្រើប្រាស់ក្នុងការវាយតម្លៃដំណើរការរបស់សហគមន៍កសិកម្ម ហើយគិតគូរអំពីកិច្ចអន្តរាគមន៍សមស្រប សម្រាប់ជួយធ្វើឱ្យសហគមន៍កសិកម្មកាន់តែមានដំណើរការល្អ ពោលគឺមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។
បន្ទាប់ពីបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗរបស់សហគមន៍កសិកម្ម ដែលត្រូវវាយតម្លៃ ដូចជា ភាពខ្លាំង (Organizational Strength) លទ្ធភាពរកបានប្រាក់ចំណេញ (Profitability) ស្ថិរភាពផ្នែកហិរញ្ញវត្ថុ (Financial Stability) ផលិតភាព (Productivity) លទ្ធភាពលក់ផលិតផល (Market Access) បរិយាប័ន្នភាព (Inclusivity) សមធម៌ (Equity) និងនិរន្តរភាព (Sustainability) រួចមក ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំសិក្ខាកាមទាំងអស់ ដែលសុទ្ធសឹងជាតួអង្គដ៏សំខាន់នៅក្នុងវិស័យកសិកម្ម ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានល្អ និងសកម្ម ដើម្បីឱ្យមានសមត្ថភាពកាន់តែច្រើនក្នុងការគាំទ្រកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ដែលជាការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគឺរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើននៅក្នុងវិស័យនេះ ។ បើសហគមន៍កសិកម្ម ជាពិសេសសហគមន៍កសិកម្មទំនើបមានភាពរឹងមាំ ឬ មានដំណើរការល្អ យើងអាចនឹងរំពឹងបានថា ផលិតផល ដែលសហគមន៍កសិកម្មផលិតបាន នឹងមានភាពសមស្របនឹងតម្រូវការរបស់អ្នកទិញ ឬ របស់ទីផ្សារ ទាំងបរិមាណ គុណភាព និងពេលវេលាផ្គត់ផ្គង់ ។

Other News
ចេញ​ផ្សាយ​ ៨ កុម្ភៈ ២០២៦ 220

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តម Igor Driesmans​ បានអញ្ជើញនាំយកជំនួយមនុស្សធម៌ចែកជូនគ្រួសារភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 271

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាព​ក្នុងពិធី​បិទវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការត្រៀមបង្ការគ្រោះមហន្ត​រាយ​ក្នុងវិស័យកសិកម្ម និងយន្តការរាយការណ៍» ដល់មន្រ្តីកសិកម្ម​ឃុំ១៨ខេត្ត

នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី...
ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២៦ 306

ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន អញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសការងារវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខេត្តកោះកុង

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា និងឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល​...
ចេញ​ផ្សាយ​ ៦ កុម្ភៈ ២០២៦ 326

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី...
ចេញ​ផ្សាយ​ ៦ កុម្ភៈ ២០២៦ 333

ឯកឧត្ដមរដ្ឋលេខាធិការ​ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការអនុវត្តគោលការណ៍ណែនាំសម្រាប់ដោះស្រាយហានិភ័យជំងឺឆ្លងក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃ»

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការបច្ចេកទេសសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 384

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង ស្ដីពីការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (Growing Transformative Horticulture ហៅកាត់ថា GROWTH)

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងសិក្ខាសាលាបើកដំណើរការគម្រោង...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 409

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីភាពក្នុង​ពិធី​សំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេ និងពិនិត្យទីតាំងរៀបចំ​បំពាក់​ឧបករណ៍ត្រួតពិនិត្យ និងដ្រូនថតពីចម្ងាយការពារផ្សោត​ទន្លេមេគង្គ

នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិធី ជួបសំណេះសំណាលជាមួយ​មន្ត្រីឆ្មាំទន្លេនៅ​តំបន់​កាំពី...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 410

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​ និងលើកទិសដៅការងារឆ្នាំ២០២៦

នារសៀលថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 442

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់វិធានវាយតម្លៃដំណើរការសហគមន៍កសិកម្ម ហើយតម្រង់ទិសឱ្យមានលក្ខណៈជាសហគ្រាសកសិកម្ម ដែលមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅសណ្ឋាគារ អាលីសវីឡា ក្នុងទីរួមខេត្តតាកែវ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ កុម្ភៈ ២០២៦ 463

កម្លាំងចម្រុះខេត្តស្ទឹងត្រែង កៀងនិងព្រលែងសត្វទន្សោងចំនួន៩ក្បាលនៅជម្រកសត្វព្រៃសៀមប៉ាង

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ និងរដ្ឋបាលខេត្ត-ស្រុក...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 474

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងស្វាយ

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 461

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប...