ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាប្រធានគណៈអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ របស់កម្មវិធី «គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)» និងគម្រោង «ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA Project)»

ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 299

ពីថ្ងៃទី ២២ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានដឹកនាំលេខាធិការដ្ឋាន កម្មវិធី ASPIRE-AT និងអង្គភាពគ្រប់គ្រងគម្រោង CREA ដែលជាយន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាខាងលើ នៅទីរួមខេត្តកំពត ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ សាយ សុភភោគា ព្រមទាំងមន្ត្រី បុគ្គលិក និងទីប្រឹក្សាក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅចំនួន ២១ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ក្រុមហ៊ុន International Institute of Rural Reconstruction (IIRR)  ក្រុមហ៊ុន SBK Research and Development ក្រុមហ៊ុន Nuppun Research and Consulting សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) សរុបចំនួន ១២៦ នាក់ (ក្នុងនោះមានស្ត្រី ២៧ នាក់)។ 
សិក្ខាសាលាបានលើក និងពិភាក្សា ដោយផ្តោតជាពិសេសលើ ៖ ១) វឌ្ឍនភាព ដែលកម្មវិធី និងគម្រោងសម្រេចបាន ក្នុងពេលកន្លងមក ២) បញ្ហាប្រឈមសំខាន់ៗដែលគួរត្រូវបានដោះស្រាយជាបន្ត និង ៣) ការកសាងផែនការសកម្មភាព និងថវិកា សម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៧។   
គួរគូសបញ្ជាក់ថាកម្មវិធី និងគម្រោងនេះកំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គភាពដូចបានរៀបរាប់ខាងលើ និងដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថាន សាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)។
កម្មវិធី និងគម្រោងនេះចងក្រងកសិករជាសហគមន៍កសិកម្ម ហើយគាំទ្រកសិករ និងសហគមន៍ទាំងនោះ ក្នុងផ្នែកបច្ចេកទេស ការគ្រប់គ្រង ការផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយសម្រាប់ធ្វើដើមទុន ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ និងបច្ចេកវិទ្យាសមស្រប និងចាំបាច់ ព្រមទាំងការភ្ជាប់ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនកសិកម្ម។ កម្មវិធី និងគម្រោងនេះក៏គាំទ្របង្កើនសមត្ថភាពរបស់ក្រុមហ៊ុនកសិកម្ម ក្នុងការប្រមូលទិញ គ្រប់គ្រង កែច្នៃ ព្រមទាំងភ្ជាប់ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយកសិករ និងសហគមន៍កសិកម្ម សំដៅឱ្យអាចទិញ ហើយលក់ផលិតផលកសិកម្ម ដែលមានគុណភាពល្អ បានកាន់តែច្រើន ទាំងនៅក្នុងប្រទេស និងនាំចេញទៅបរទេស។ ជាមួយគ្នានោះដែរ កម្មវិធី និងគម្រោងនេះក៏រួមចំណែកបង្កើនសមត្ថភាពរបស់អង្គភាពក្រោមឱវាទក្រសួង ក្នុងការសម្របសម្រួលនាំចេញផលិតផលកសិកម្ម ឱ្យបានកាន់តែច្រើនផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 302

មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ

ឯកឧត្តម យ៉ង សាំងកុមារ ៖ មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ។ ដើម្បីជំរុញវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 322

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 322

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិព័រណ៌ការវិនិយោគឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងពាណិជ្ជកម្មចិន និងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន នៅសារធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២២​ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមសុីវិល...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 313

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ

នាព្រឹកថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 309

លោកជំទាវ អ៊ឹម រចនា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 351

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 552

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល និងកងទ័ព

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 535

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ជំរុញ «តុល្យភាពជីវិត និងការរីកចម្រើន ដើម្បីសុខុមាលភាពក្នុងការសិក្សា និងការងារ»

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 555

ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ និងជំរុញការអនុវត្តន៍កម្មវិធីការងាររាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 566

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥

នាព្រឹកថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ...