ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦

ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 322

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ ក្នុងស្មារតីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងគុណភាព​ស្រូវ​កម្ពុជា។ កិច្ចប្រជុំរៀបចំធ្វើនៅស្រុកសូទ្រនិគម មានការគាំទ្រពីគម្រោង PCRL-MAFF/FAO ដែលបានប្រមូលផ្តុំតួអង្គគន្លឹះចំនួន៧០នាក់ រួមមាន៖ កសិករ អាជីវករប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកផ្តល់សេវាដ្រូន និងច្រូត​កាត់ ព្រម​ទាំង​តំណាងរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង​ការងាររួមមួយ។ 
សម្រាប់រដូវបង្កបង្កើនផលឆ្នាំ២០២៦ ការអនុវត្តសាកល្បងសេវាច្រកចេញ​ចូលតែមួយ (One-Stop Service) នឹងផ្តោតលើការផលិត «ស្រូវផ្ការំដួល» ប្រកបដោយគុណភាព និងសុវត្ថិភាព ដោយផ្តល់អាទិភាពដល់កសិករដែល​ផលិត​ស្រូវដោយមិនប្រើប្រាស់ថ្នាំកសិកម្ម ប្រើប្រាស់ជីសរីរាង្គ និងទឹកខ្មេះ​ធ្យូងជីវៈ ដើម្បីកែលម្អដី និងការពារដំណាំ ព្រមទាំងអនុវត្តប្រព័ន្ធតាមដាន​ស្វែងរក​ប្រភព ដើម្បីធានាបាននូវប្រភពផលិតកម្មច្បាស់លាស់។ គម្រោងនេះនឹងរួម​ចំណែក​ជួយកសិករបង្កើនទិន្នផល និងគុណភាព កាត់បន្ថយថ្លៃដើម និងទទួល​បាន​ទីផ្សារច្បាស់លាស់ជាមួយតម្លៃសមរម្យ ខណៈរោងម៉ាស៊ីនកិនស្រូវ និងអ្នក​នាំ​ចេញអាចទទួលបានស្រូវមានគុណភាព និងប្រភពច្បាស់លាស់ ស្របតាម​តម្រូវ​ការ និងស្តង់ដារទីផ្សារអន្តរជាតិ។
កិច្ចសហការនេះត្រូវបានពង្រឹង តាមរយៈការបែងចែកភារកិច្ច​ច្បាស់លាស់​រវាងវិស័យរដ្ឋ និងឯកជន ដោយក្នុងនោះ ក្រុមហ៊ុន Pisak Agri ទទួល​បន្ទុក​សម្រប​សម្រួលសេវាកម្ម រោងម៉ាស៊ីនកិនស្រូវ ញ៉ឹក សារិទ្ធ ធានាទីផ្សារទទួល​ទិញ ក្រុម​ហ៊ុន Penta Angkor ផ្គត់ផ្គង់ធាតុចូលជីសរីរាង្គ ហើយមន្ត្រីកសិកម្មឃុំ និង​ក្រុមការងារ PCRL ជាអ្នកបច្ចេកទេសគាំទ្រផ្ទាល់ដល់កសិករ។ ជំនួបនេះមិន​ត្រឹម​តែជាកាតាលីករជំរុញសេដ្ឋកិច្ចមូលដ្ឋាន នៅស្រុកសូទ្រនិគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ពង្រីកទៅកាន់តំបន់​ផ្សេង​ទៀត​នាពេលអនាគត៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 303

មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ

ឯកឧត្តម យ៉ង សាំងកុមារ ៖ មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ។ ដើម្បីជំរុញវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 323

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 322

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិព័រណ៌ការវិនិយោគឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងពាណិជ្ជកម្មចិន និងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន នៅសារធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២២​ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមសុីវិល...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 314

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ

នាព្រឹកថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 310

លោកជំទាវ អ៊ឹម រចនា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 351

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 552

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល និងកងទ័ព

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 535

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ជំរុញ «តុល្យភាពជីវិត និងការរីកចម្រើន ដើម្បីសុខុមាលភាពក្នុងការសិក្សា និងការងារ»

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 555

ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ និងជំរុញការអនុវត្តន៍កម្មវិធីការងាររាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 566

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥

នាព្រឹកថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ...