ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្ថាបនា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាការយកចិត្តទុកដាក់រួម ជាពិសេសអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកបទពិសោធន៍ និងចំណេះដឹងបច្ចេកទេស ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព៕