លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន

ចេញ​ផ្សាយ​ ២៥ ធ្នូ ២០២០ 19124

នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទផងដែរ។

ជាកិច្ចចាប់ផ្តើម លោកប្រធានបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទដែលបានខិតខំបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តរយៈពេល១ឆ្នាំកន្លងមកនេះ ដែលបានចេញជាសមិទ្ធផលជាច្រើន។ ដោយសារបច្ចុប្បន្ន នៅទូទាំងសកលលោកកំពុងតែរស់នៅក្នុងគន្លងបែបថ្មីសម័យកាលកូវីដ-១៩ ទើបធ្វើឲ្យការជួបជុំក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានចំនួនតិច ដោយយកតែថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំការិយាល័យមកចូលរួមតែប៉ុណ្ណោះ។

ជាការពិតណាស់ ដោយបច្ចុប្បន្នប្រទេសកម្ពុជា ព្រមទាំងប្រទេសទូទាំងសកលលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមទៅនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងនោះដែរនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមគ្នាទប់ស្កាត់ដើម្បីកាត់បន្ថយនូវហានិភ័យដែលអាចកើតមានគ្រប់ពេលជាយថាហេតុ ដោយបានធ្វើការណែនាំដល់គ្រប់មន្រ្តីក្រោមឱវាទនាយកដ្ឋានទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនឲ្យបានជាប់ជានិច្ច មិនថាក្នុងរង្វង់ម៉ោងធ្វើការនៅក្នុងក្រសួង ព្រមទាំងនៅបរិបទខាងក្រៅផងដែរ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានក៏បានដាក់ចេញនៅគោលការណ៍មួយចំនួនដល់មន្រ្តីគ្រប់រូបក្រោមឱវាទ ឲ្យមកបំពេញការងារប្រចាំថ្ងៃរង្វង់៣០-៤០ភាគរយនៃមន្រ្តីទាំងអស់ ដោយធ្វើការពាក់ម៉ាសជាប្រចាំចំពោះវត្តមានរបស់មន្រ្តីដែលមានក្នុងការិយាល័៏យទាំង៦ ដោយធ្វើការឆ្លាស់វេនគ្នាជាប្រចាំ ព្រមទាំងធ្វើការវាស់នៅកំដៅគ្រប់មន្រ្តីទាំងអស់មុនចេញចូលក្នុងការិយាល័យធ្វើការផងដែរ។ លើសពីនេះទៅទៀត លោកប្រធានក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំការិយាល័យទាំង៦ធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់ចំពោះមន្រ្តីដែលខិតខំប្រឹងប្រែងបំពេញកិច្ចការដើម្បីនាយកដ្ឋានឲ្យមានរីកចម្រើន និងណែនាំដល់មន្រ្តីគ្រប់រូបឲ្យយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនដែលប្រធានបានដាក់ជូន ជៀសវាងរាល់បាតុភាពទាំងឡាយដែលអាចកើតមានឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានចែករំលែកនៅបទពិសោធន៍ល្អៗជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់អស់រយៈពេលប្រមាណជិត៣០ឆ្នាំកន្លងមកនេះ ទាំងក្នុងបរិបទការងារ និងសង្គមខាងក្រៅ។ បន្ថែមពីនេះទៅទៀត លោកប្រធានក៏បានពាំនាំប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម ​វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់មន្រ្តីក្រោមឱវាទទាំងអស់ ក្នុងការដឹកនាំនាយកដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាកិច្ចបញ្ចប់ លោកប្រធានក៏សូមធ្វើការជូនពរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីក្រោមឱវាទទាំងអស់ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា និងឯកឧត្តម ឡុង អាទិច្ចបូរា អញ្ជើញ​ដឹកនាំកិច្ចប្រជុំស្តីពី ការចាប់ផ្តើមបំពេញការងារសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម សម្រាប់​ការិយ​បរិច្ឆេទឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 10

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុម​ការងារ​​​ចូលរួមកិច្ចប្រជុំ «គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគី​ស្ថានលើកទី២» នៅសាធារណៈរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន តាមរយៈ​ប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា​​​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញក្រសួងកសិកម្មចូលរួមកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 263

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព​ការ​អនុវត្ដ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅខេត្ដបន្ទាយមានជ័យ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 247

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំ​គណៈ​កម្មការតម្រង់ទិសគម្រោងភាពជាដៃគូ សហភាពអឺរ៉ុប និង​អាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី២ (3rd EU-German GATE PSC)

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូល​រួម​កិច្ចប្រជុំ គណៈកម្មការ តម្រង់ទិសលើកទី៣...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 276

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 276

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(គ.វ.វ.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 278

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញជួបសំណះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ពនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ

នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាផលិតកម្មដំណាំបន្លែវៃឆ្លាតធន់នឹងអាកាសធាតុរបស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ឯកឧត្តមបណ្ឌិត...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 318

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធជួបប្រជុំ ជាមួយតំណាងអង្គការ KOICA ពិភាក្សាពី «គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់​ទូទាំងប្រទេស»

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃសាកលវិទ្យា​ល័យ​ភូមិន្ទកសិកម្ម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 346

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតនៅភូមិសាស្ត្របឹងទន្លេសាប ក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 369

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងបឹងបង្កោង ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រង...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 352

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយប្រតិភូវិនិយោគិនកូរ៉េ និងអង្គការ OXFAM ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២៦ 336

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...