ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​»

ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 2490

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​» ដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណើសំណូមពររបស់សមាគម នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ​ បានទទួលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាត់តាំងពីអ្នកចិញ្ចឹមនិងផលិតទឹកឃ្មុំ​ អាជីវករ​ និងតំណាងសមាគម​ ធ្វើយ៉ាងណារៀបចំស្តង់ដារ​ឱ្យមានភាពបន្ស៊ីគ្នា​ មានបច្ចេកទេសត្រឹមត្រូវ​ យល់ច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ទៅតាមរដូវកាល និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក​ និងនាំចេញ។
ឯកឧត្តមអនុរដ្ឋលេខាធិការ​ បានផ្តល់អនុសាសន៍ណែនាំដល់តំណាងសមាគម​ និងភាគីពាក់ព័ន្ធទាំងអស់​ ជំរុញការអភិវឌ្ឍទីផ្សារទឹកឃ្មុំឱ្យទទួលបានផលចំណេញ​ រក្សាបាននូវភាពធម្មជាតិនៃទឹកឃ្មុំ​ដែលមានគុណភាពល្អ​ សុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់​ មានការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងទីផ្សារក្នុងស្រុក​ និងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​ ហើយក្រសួងកសិកម្ម​ នឹងផ្តល់ជាជំនួយស្តង់ដារបច្ចេកទេស​និងលក្ខខណ្ឌតម្រូវនៃការចិញ្ចឹមសត្វឃ្មុំ​ សំដៅទទួលបានផលចំណេញទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ កញ្ញា ២០២៦ 292

ក្រសួងកសិកម្ម ជំរុញការធ្វើទំនើបកម្មប្រព័ន្ធប្រមូលស្ថិតិផលិតកម្មបន្លែ​ទូទាំងប្រទេស

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ»...
ចេញ​ផ្សាយ​ ៨ កញ្ញា ២០២៦ 529

ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ប្រធានច្រកចាំយាម និងនគរបាលអន្តោប្រវេសន៍ បានទទួលប្រជានេសាទ២រូបដែលត្រឡប់មកវិញបន្ទាប់ពីត្រូវបានទាហានជើងទឹកថៃចាប់និងឃុំឃាំងតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលកំពុងធ្វើនេសាទនៅក្បែរកោះយ៉ខេត្តកោះកុង

កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក អ៊ុយ ជីង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល រួមជាមួយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 605

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម

នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 569

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានអញ្ជេីញចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 618

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ៦ កញ្ញា ២០២៦ 601

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 787

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 770

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 822

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 814

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 832

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 864

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...