ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៤ 2842

ថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម និងសមាសភាពក្រុមការងាររបស់សាកលវិទ្យាភូមិន្ទកសិកម្ម ចូលរួមផងដែរ។

កម្មវិធីពិព័រណ៌ “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” ដែលប្រារព្វធ្វើឡើងនេះក្នុងគោលបំណងរួមមាន៖

ទី១- ផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកមានតម្រូវការ

ទី២- បង្ហាញពីវឌ្ឈនភាពវិស័យកសិកម្ម និងម្ហូបអាហារនៅកម្ពុជា

ទី៣- បង្ហាញពីការអភិវឌ្ឃធនធានមនុស្ស និងផលិតផលស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ទី៤- ដើម្បីបង្ហាញពីសហគមន៍កសិកម្មនៅកម្ពុជា សហគ្រាស ក្រុមហ៊ុនឯកជន និងស្ថាប័នរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា

ទី៥- លើកកម្ពស់ និងជំរុញទីផ្សារ ផលិតផលក្នុងស្រុកដែលមានសុវត្ថិភាព គុណភាព និងមានវិញ្ញាបនបត្រ័ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា កម្មវិធីពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤  មានដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍ជាច្រើន ព្រមទាំងផលិតផលដែលជាធាតុចូលវិស័យកសិកម្ម មានគ្រឿងយន្តកសិកម្ម និងមានជាម្ហូបអាហារកែច្នៃ ផលិតផលភេសជ្ជៈជាច្រើនប្រភេទ  បន្លែចម្រុះ ផ្លែឈើច្រើនមុខ ផលិតផលកែច្នៃពីត្រី ដំណាប់ផ្លែឈើ គ្រាប់ស្វាយចន្ទីកែច្នៃរួច ស្រូវ អង្ករ ទឹកដោះគោស្រស់ រួមជាមួយនឹងស្រាដែលផលិតចេញ ពីផ្លែឈើខ្មែរជាដើម និងផលិតផលផ្សេងជាច្រើនទៀត។

ការដាក់បង្ហាញនេះ ធ្វើឡើងដើម្បីឱ្យសាធារណៈជនទូទៅ និងដៃគូអភិវឌ្ឍន៍បានដឹង និងទស្សនា អាចចូលរួមភ្លក្សម្ហូបអាហារ និងអាចទិញបាន នូវផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា  និងរួមចំណែកដើម្បីលើកស្ទួយវិស័យ កសិកម្មឱ្យកាន់តែមានភាពរីកចម្រើន។

គួរបញ្ជាក់ថា កម្មវិធី “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” រៀបចំធ្វើមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម (ចំការដូង) ដែលនៅថ្ងៃចាប់ផ្តើមបើកប្រកាស កម្មវិធីពិព័រណ៌នេះគឺនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ មានអ្នកចូលរួមទស្សនាប្រមាណជិត៣ពាន់នាក់៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 249

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញពិនិត្យការដាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិនិត្យដំណាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ដែលមានផ្ទៃដីដាំដុះទំហំ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 237

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 241

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 257

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ស្ដីពី «ការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 257

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ច​ប្រជុំ​អន្តរក្រសួង ដើម្បីពិនិត្យលើរបៀបវារៈស្តីពី «កិច្ចប្រជុំ​គណៈ​កម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ »

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក កើត កិត្តិនាថ អគ្គលេខាធិការរងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 247

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាពក្នុងពិធី «សម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវការនូវប្រភេទពូជដំណាំគម្របដីដែល​បានចុះ​បញ្ជីជាពូជជាតិ និងការត្រួតពិនិត្យគុណភាពពូជដំណាំតាមប្រព័ន្ធ​ធានាគុណភាព (QDS)»

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ​ប្រធាន​គណៈកម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 256

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់​ទិស​លើការអភិវឌ្ឍផលិតកម្មស្រូវកាបោនទាប រវាងក្រុមហ៊ុន និងសហ​គមន៍​កសិករ នៅខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ការអមដំណើរដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 245

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោង រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានសហការដឹកនាំកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 304

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 298

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 315

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 309

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...