ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១ មីនា ២០២៦ 2243

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ នៅចំណុចភូមិវាលស្បូវ  និងភូមិគៀនឃ្លាំង ឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 
ដំណើរបេសកកម្ម មានការអមដំណើរដោយ ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល​ជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជល​ផល​ខាងត្បូងបឹងទន្លេសាប ប្រចាំការកន្លែងឡូត៌អភិរក្សជ្រោយស្តី​ស្រុកក្រគរខេត្តពោធិសាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រឡាច សហគមន៍នេសាទព្រែកកន្លង ដោយប្រើប្រាស់មធ្យោបាយ កាណូត ១គ្រឿង កំលាំងសរុបចំនួន៨នាក់។ 
ប្រតិបត្តិការនេះ ជាលទ្ធផលសម្រេចបានរួមមាន៖ ធ្វើការអប់រំណែនាំ​ដល់អ្នកដាក់សម្រាស់ ១ករណី និងឱ្យធ្វើការរុះរើចេញ។ រុះរើបំផ្លាញ​ចោល របាំងសាច់អួនក្រឡាញឹក១ករណី ស្មើ១កន្លែង ប្រវែង៤០ម៉ែត្រ លបលូ១គ្រឿង។ រុះរើបំផ្លាញចោលរបាំងស្បៃមុង ១ករណី ស្មើ៦កន្លែង ប្រវែង១៨០ម៉ែត្រ លបលូ៦គ្រឿង​ និងបានចាក់ត្រីលែងចូលបឹង​ធម្មជាតិ​​ប្រមាណ១៥គីឡូក្រាម។ 
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន ផល្លីកា បានណែនាំឱ្យប្រជា​នេសាទ​​អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ជលផលបានកំណត់ សូម​ចូលរួមទាំងអស់គ្នាក្នុងកិច្ចការការពារ និងអភិរក្សធនធានជលផល​បន្តទៀត ។ ជាចុងបញ្ចប់ ឯកឧត្តមបានកោតសរសើរ ថ្លែងអំណរ​គុណ និងសំណូមពរដល់ក្រុមការងារចម្រុះ ខិតខំជួយបន្តណែនាំ និង​ផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យប្រជានេសាទ​គោរពគោលការណ៍នេះ​ឱ្យ​បាន​​គ្រប់ៗ​គ្នាជៀសវាងមានការរុះរើដោយកម្លាំងចម្រុះ ដែលនាំឱ្យ​មានការខាតបង់ថវិការបស់ពួកគាត់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 411

𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻

🌾🎙 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗔𝗴𝗿𝗶𝗳𝗼𝗼𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 How can innovation, investment and partnerships shape the future of Cambodia's agrifood systems? In this special podcast episode, H.E. Prak David, Secretary of State at the Ministry of Agriculture, Forestry and Fisheries (MAFF), and Rebekah Bell, FAO Representative in Cambodia,...
ចេញ​ផ្សាយ​ ១៥ តុលា ២០២៦ 393

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

សូមថ្វាយមហាព្រះរាជកុសល គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 527

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

សារលិខិតជូនពរ សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាស ដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានិងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 541

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត

ឯកឧត្តម គង់ ច័ន្ទវាសនា៖ តម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញកើនឡើង ខណៈរាជរដ្ឋាភិបាលត្រៀមវិធានការគាំទ្របន្ថែមទៀត
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 596

ចូលរួមផ្សព្វផ្សាយពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោមនស្សរីករាយចំពោះលោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលបានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 589

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together. 🌾💡 From investment and business partnerships to new technologies, innovation and market opportunities, CAFE26 will bring together farmers, businesses, investors, financial institutions, innovators, young people and development partners from Cambodia and beyond. More than just an exhibition, CAFE26 is a platform to connect ideas with investment,...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 603

ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 793

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 774

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 814

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 1578

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...