ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តីកសិកម្មមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ(កម្ពុជា ចិន ភូមា ឡាវ ថៃនិងវៀតណាម)

ចេញ​ផ្សាយ​ ៣ មីនា ២០១៨ 4047

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ Angkor Palace ខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្រ្តីកសិកម្មមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ(កម្ពុជា ចិន ភូមា ឡាវ ថៃនិងវៀតណាម) ក្រោមប្រធានបទមហាអនុតំបន់ទន្លេមេគង្គឆ្ពោះទៅកាន់ខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយចីរភាព សុវត្ថិភាព និងបរិយាប័ន្ទ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយ ស្ថាប័នពាក់ព័ន្ធជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំនេះត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍកសិកម្មនិងជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។មានមតិស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ប្រតិភូជាតិនិងអន្តរជាតិឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវពីការវិវឌ្ឍ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោសម្រេចបាន។ ដើម្បីឲ្យកិច្ចប្រជុំនេះផលិតបាននូវលទ្ធផលល្អប្រសើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដល់អង្គពិធីយកទៅពិចារណា គិតគូ ដោះស្រាយ ដូចខាងក្រោម៖

ទី១. ជំរុញអនុម័តផែនការយុទ្ធសាស្រ្តអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយ ស្ថេរភាព សុវត្ថិភាព និងភាតរបរិស្ថាន និងផែនការ សៀមរាប ២០១៨-២០២២ ដែលកំណត់ខ្សែសង្វាក់តម្លៃផលិតកម្មមានលក្ខណៈបរិយាប័ន្ទ សុខដុមនីយកម្មនៃស្តង់ដាសុវត្ថភាពអាហារ។

ទី២.ជំរុញនិងពង្រឹងភាពជាដៃគូវិស័យឯកជន និងសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ វិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ពិសេស ពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព របស់ក្រុមការងារកសិកម្មនៃមហាអនុតំបន់មេគង្គ ដើម្បីសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្រ្តនៃខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព និងភាតរបរិស្ថានក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាព សៀមរាប ២០១៨-២០២២នេះ។

ទី៣.បន្តដោះស្រាយរាល់បញ្ហាប្រឈមដែលបានជួបប្រទះដើម្បីបន្តធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការរក្សានិរន្តរភាពបរិស្ថាន និងបន្តរួមចំណែកដោះស្រាយរាល់បញ្ហាដែលបង្កការ ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងធនធានធម្មជាតិ រួមទាំងការប្រែប្រួលអាកាសធាតុដោយផ្អែកលើក្របខ័ណ្ឌបច្ចេកទេស កិច្ចព្រមព្រៀងគោល នយោបាយចម្បងៗក្នុងតំបន់ និងពិភពលោក។

ទី៤.ធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានកសិកម្មដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក ទី៥.លើកកម្ពស់ការត្រួតពិនិត្យជំងឺសត្វឆ្លងផ្អែកលើបទពិសោធន៍ និងថវិកាដែលបានស្នើឲ្យសាធារណរដ្ឋប្រជាមានិតចិនពិចារណាដឹកនាំលើការងារនេះ ដោយមានការចូលរួមយ៉ាង សកម្មពីប្រទេសសមាជិក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 222

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 635

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 624

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...