ការត្រៀមរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃ គុណភាពដី ឆ្នាំ២០១៨

ចេញ​ផ្សាយ​ ២១ ឧសភា ២០១៨ 21855

    ក្រោយពីបានអនុញ្ញាតជាគោលការណ៍នៅក្នុងការរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោ​ស្ថានកម្ម​ / ការធ្លាក់ចុះនៃគុណភាពដី ឆ្នាំ២០១៨ (2018 World Day to Combat Desertification) ក្រោមប្រធានបទ “ដីមានតម្លៃពិតប្រាកដ-សូមចំណាយដើម្បីថែរក្សាវា (Land has true value – Invest in it)” ។  នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរត្រៀមរៀបចំទិវានេះ ដូចតទៅ៖

  • . ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កញ្ញា ឡូ សុខា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្ត្រីនាយកដ្ឋានទៅជួបប្រជុំជាមួយលោក ញឹក រតនពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ និងសហការី ដើម្បីពិភាក្សា និងពិនិត្យទីកន្លែងសម្រាប់រៀបចំទិវានេះ។
  • ២. កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ៣កើត ខែប.សាឍ ឆ្នាំច សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
  • . ទីកន្លែងប្រារព្ធពិធី ៖ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ
  • ៤. អ្នកចូលរួម ៖ សរុបប្រមាណ ៥០០​ នាក់ រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ក្រសួងពាក់ព័ន្ធ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរ និសិ្សត និងសហគមន៍​កសិកម្ម។
  • ៥. កម្មវិធី ៖

- ០៦:0០ - ០៦:៣០ព្រឹក : ជូបជុំភ្ញៀវជាតិ និងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ០៦:៣០ - ០៨:០០ ព្រឹក: ធ្វើដំំណើរទៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ    

- ០៨:១៥ ព្រឹក               : ការអញ្ជើញមកដល់របស់គណៈអធិបតី

- ០៨:៣០- ១០:០០: ប្រារព្ធពិធី ៖

      • ព្រះសង្ឃជ័យន្តោ គោរពទង់ជាតិ និងរបាំជូនពរ

      • សុន្ទរកថាប្រវត្តិ និងការអភិវឌ្ឍន៍ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ ដោយតំណាងរដ្ឋបាលព្រៃឈើ

      • សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ ឬ លោក មាស ពិសិដ្ឋ អគ្គលេខាធិការរង​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាជនបង្គោល UNCCD

      • សុន្ទរកថារបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ

      • ពិធីដាំកូនឈើចំនួន ៣០០ដើម

      • ទស្សនាចត្តាឡីស័កខ្លាឃ្មុំ មជ្ឈមណ្ឌលអភិរក្សដំរី មន្ទីពេទ្យសត្វព្រៃភ្នំតាម៉ៅ និងសារមន្ទីរព្រៃឈើ និងសត្វព្រៃ (ទស្សនៈកិច្ចឆ្លុះបញ្ចាំងពីការស្តារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ)

      • បិទកម្មវិធី។

  • ៦.  ការផ្សព្វផ្សាយ ៖ តាមកាសែត វិទ្យុ និងទូរទស្សន៍
  • ៧. បដា ៖
    • - អបអរសាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃគុណភាពដីឆ្នាំ២០១៨: ដីមានតម្លៃពិតប្រាកដ-សូមចំណាយដើម្បីថែរក្សាវា (Welcome 2018 World Day to Combat Desertification: “Land has true value – Invest in it”)
    • ដីរបស់យើងផ្ទះរបស់យើង អនាគតរបស់យើង “Our land. Our home. Our future”
    • យើងរួមគ្នាការពារ ស្តារ​ និងជំរុញប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដោយនិរន្តរភាព (We are united to protect, restore and promote sustainable use of terrestrial ecosystems)
    • យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងស្តារឱនភាពដី (We are united to combat desertification and restore degraded land and soil)
    • ទាំងអស់គ្នាមានសន្តិសុខស្បៀង ដោយប្រព័ន្ធផលិតកម្មស្បៀងមាននិរន្តរភាព (Attainment of food security for all through sustainable food system)
    • វិស័យកសិកម្មរីកចម្រើនដោយសារការគ្រប់គ្រងដីមាននិរន្តរភាព (Agricultural sector developed through sustainable land management)
    • ដីកសិកម្មមានគុណភាពល្អ ដោយសារការថែរក្សា និងប្រើប្រាស់ដោយនិរន្តរភាព​ (Having good agricultural land and soil through maintenance and sustainable use)
    • ប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីជាតិដី ដោយប្រើជីកំប៉ុស្ត៍ និងថ្នាំធម្មជាតិ (Combating the loss of soil fertility through the use of compost and natural pesticides)

 

រូបភាពសម្រង់ចេញពីឆ្នាំចាស់(២០១៧)​ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 309

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 323

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 330

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 366

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 369

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 381

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 348

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 423

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 437

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 559

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 548

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 634

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម...