Other News
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក She Xuebin ប្រធានក្រុមហ៊ុន Nature Home (China) Co., Ltd និងសហការី ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានការចូលរួមពីឯកឧត្តម ស្រី សុទ្ធា អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ និងសហការី និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបពិភាក្សានេះ តំណាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ បានពន្យល់អំពីដំណើរការ និងនីតិវិធីក្នុងការធ្វើអាជីវកម្មឈើដាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនលោក She Xuebin និងសហការី ។ បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន ដែលបានចូលរួមវិនិយោគលើវិស័យចម្ការឈើដាំ នៅព្រះរាជាណាចក្រកម្ពុជា៕