ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន នអនុញ្ញាតឲ្យលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីថ្មី ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៩ មេសា ២០១៨ 3635

ល្ងាចថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តស្វាគមន៍ជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកជំទាវ ឯកឧត្តមរដ្ឋមន្រ្តីបាន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីដែលបានជួយគាំទ្រ និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាឯកសារស្តីពីអនុស្សរណនៃការយោគយល់គ្នា (MOU) នឹងត្រូវបានចុះហត្ថលេខាក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅចូលរួមក្នុងសនិ្នសីទនៃសហភាពអឺរ៉ុបនៅទីក្រុងអ៊ីស្តង់ប៊ូលក្នុងអំឡុងខែតុលាខាងមុខ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវដោយសង្ខេបអំពីស្ថានភាពជារួមនៃវិស័យកសិកម្ម ដោយឡែកផលិតកម្មដំណាំស្រូវ និងដំឡូងមីដែលក្រសួងសម្រេចបាននាឆ្នាំកន្លងមក និងរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រសួងក្នុងនោះមានអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានកៅស៊ូ រដ្ឋបាលព្រៃឈើ និងរដ្ឋបានជលផល។ល។ និងនៅមាននាយកដ្ឋានមួយចំនួនទៀតដែលជាសេនាធិការចំណុះឲ្យក្រសួង។

ដោយឡែកចំពោះស្ថានភាពសេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ប្រទេសមានសុខសន្តិភាព សេរីភាព សាមគ្គីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងប្រជាពលរដ្ឋបានចូលរួមអបអរសាទរ យ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលទើបបានបញ្ចប់នាប៉ុន្មានថ្ងៃកន្លងមកនេះ។ សំខាន់ជាងនេះ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការអភិវឌ្ឍវិស័យកសិកម្មដែលក្រសួងសម្រេចបាន និងជាពិសេសការ ថែរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកជំទាវបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា អំឡុងបេសកកម្មការទូតរបស់លោកជំទាវក្នុងព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែរឹងមាំ និងល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។

តាមរយៈស្ថានភាពភូមិសាស្រ្តបង្ហាញថាប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែលោកជំទាវនឹងព្យាយាមឲ្យអស់លទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបច្ចេកទេស នយោបាយ និងការទូត សង្ឃឹមថាប្រទេសយើងទាំងពីរមិនឆ្ងាយដូចជាភូមិសាស្រ្តនោះទេ នាពេលអនាគត។ ដូចគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកជំទាវ សង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីនឹងផ្តល់ការគាំទ្រ និងជួយប្រទេសកម្ពុជាទាំងផ្នែកនយោបាយ បច្ចេកទេស និងការទូតដើម្បីបន្តអភិវឌ្ឍប្រទេសមួយនេះឲ្យឈានទៅសម្រេចនូវគោលដៅថាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងសូមជូនពរលោកជំទាវឯកអគ្គរដ្ឋទូតទទួលបានសេចក្តីសុខ ចម្រើន និងជោគជ័យក្នុងឱកាសបំពេញបេសកកម្មការងារការទូតក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួបការទូតត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កា សាមគ្គីភាព ភាតរភាព និងសហប្រតិបត្តិការល្អប្រសើរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 170

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 185

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 171

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 179

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 165

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 248

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 425

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 290

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 283

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 283

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 290

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 430

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...