ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២០ 4188

ក្រោយពីបានជួបសំណេះសំណាល និងពិធីចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីជូនកសិករនៅឃុំបុស្បូវ រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ  នៅភូមិ គោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

កសិករ ធួន ព័រ ចាប់ផ្តើមដាំបន្លែ តាំងពីឆ្នាំ ២០១២ ក្រោមការជួយ គាំទ្រ បណ្តុះបណ្តាល បច្ចេកទេស ពី អង្គការ IDE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ។

ពីដំបូងឡើយ គាត់មានជីវភាព លំបាក ប្រកបមុខរបរ ធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ តែដោយមានចិត្តស្រលាញ់ លើមុខរបរកសិកម្ម លោកតែងតែចូលរួម រាល់សកម្មភាពនានា ដែលពាក់ព័ន្ធនិងការសិក្សា រៀនសូត្រ ពីការងារ ចិញ្ចឹមសត្វ និង ដាំដុះ ។

ឆ្លងតាម  ការខិតខំ ទាំងទ្រឹស្តី និងអនុវត្តផ្ទាល់រហូតមកទល់ពេលនេះ ក្រុមគ្រួសារគាត់ មានប្រាក់ចំណូលពី ការដាំដុះ ល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតមានប្រាក់ សាងសង់ផ្ទះបានសមរម្យ ទិញដីស្រែបាន ១០ ហិកតា និង ដីចំការបាន ៤,៥ ហិកតា និង មានគោ ក្របី ជាង២០ ក្បាលបន្ថែមទៀត ។ ជាមធ្យមគ្រួសារកសិករនេះ អាចរកប្រាក់ចំណូលបានក្នុងមួយឆ្នាំប្រមាណ ២៨ ០០០ដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីភា្ញក់ផ្អើល និងត្រេកអរ ដែលបានមកឃើញចំការត្រសក់ផ្អែម និងឪឡឹកលឿង របស់កសិករ ធួន ពរ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់លោក ធួន ពរ ដែលបានឧស្សាហ៍ព្យាយាមក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការរៀបរយការដាំដុះបានល្អប្រសើរ ឈានដល់ការពង្រីកខ្លួនក្នុងវិស័យកសិកម្មបានចំណូលក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការលើកទឹកចិត្តដល់លោក ធួន ពរ និងក្រុមគ្រួសារ បន្តពង្រីកការដាំដុះបន្ថែមទៀត និងបានណែនាំឱ្យមន្ទីរ ជួយសម្របសម្រួលក្នុងការពង្រឹងយន្តការទីផ្សារជូនកសិករផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 125

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 127

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 544

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 561

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 734

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 691

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញជួបសំណេះសំណាល​ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំអូរប្រសាទ​ និងឃុំគយម៉ែង​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ ឯកឧត្តម សរ​ ចិត្រា អនុប្រធានក្រុមការងារ...
ចេញ​ផ្សាយ​ ៣ តុលា ២០២៦ 873

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1022

ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ

នាថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1062

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតកំណើតដំបូង បង្កើត «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 878

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1002

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...