ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន ៩៣០គ្រាប់ និងស្ពៃក្រញ៉ាញ់ ១២០គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៤០លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ៣៧០គីឡូក្រាម ត្រកួន ៧ ៨១០គីឡូក្រាម ស្ពៃចង្កឹះចំនួន៩៤០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣៦ ៦៩០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕