ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ក្រុមបេសកកម្មបានជួប និងពិភាក្សាជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ចំនួន ៧ និងតំណាងសហគ្រាសធុនតូច និងមធ្យម ដែលកម្មវិធី ASPIRE-AT បាន និងកំពុងជួយពង្រឹងសមត្ថភាពបច្ចេកទេស ផ្តល់ប្រាក់កម្ចី និងប្រាក់ជំនួយសម្រាប់ធ្វើដើមទុន តាមរយៈធនាគារ ARDB ព្រមទាំងភ្ចាប់ និងពង្រឹងទំនាក់ទំនងទិញ-លក់ជាមួយក្រុមហ៊ុន និងអ្នកប្រមូលទិញកសិផល ។
ជាលទ្ធផលក្រុមបេសកកម្ម ទទួលបានព័ត៌មានជាច្រើន សម្រាប់វាយតម្លៃ ព្រមទាំងតម្រង់ទិស ឬកែលម្អការគ្រប់គ្រង និងអនុវត្តកម្មវិធីជាបន្ត សំដៅផ្តល់ផលប្រយោជន៍ កាន់តែច្រើនជូនកសិករ សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងអ្នកបរិភោគស្បៀងអាហារ ។
គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តបន្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា បច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕