ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ មកចែកជូនប្រជាកសិករនៅស្រុកព្រៃកប្បាស

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២០ 4076

កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ចើញមកចូលរួមភ្ជួររាស់ សាបព្រោះ និងប្រមូលផលស្រូវវស្សាដើមរដូវ និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង ក្នុងភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ សម្តេចបានសន្យាជាមួយប្រជាកសិករថាជួយឧបត្ថម្ភជាឧបករណ៍ដាំគ្រាប់ស្រូវដើម្បីជួយពន្លឿន ការងារបង្កបង្កើនផល កាត់បន្ថយកំលាំងពលកម្ម ចំណេញពេលវេលា និងជាពិសេសចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវតាមរយ:ការប្រើគ្រឿងចក្រទំនើបទាន់សម័យ មានលក្ខណ:ងាយស្រួលសម្រាប់កសិករ។

ដូចដែលបានសន្យា នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ មកចែកជូនប្រជាកសិករចំនួន ១៣០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកព្រៃកប្បាស។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី សំណាក់ឯកឧត្តម ថាន់ សុខា អភិបាលរងខេត្ត ឯកឧត្តមរដ្ឋ និងអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នាយកគម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅថា CAVAC" មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ជាសង្ខេប លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនជ្រាបអំពីល្បឿនបង្កបង្កើនផល និងបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលប្រជាកសិករនៅទូទាំងខេត្តតាកែវកំពុងជួបប្រទះ។ បន្ទាប់មក ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូន ព្រមទាំងជូនពរឲ្យបង ប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ ទាក់ទងនឹងកម្មវិធីនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីថា ឧបករណ៍នេះគឺជាធាតុចូលមួយផ្នែកយ៉ាងសំខាន់សម្រាប់ជួយជំរុញល្បឿនបង្កបង្កើន ផលស្រូវឲ្យបានទាន់ពេលវេលា ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករ ពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់ក្នុងការផលិតស្បៀងដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ឈានជាជំហានៗទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការទីផ្សារ ក្នុងខណ:ដែលវិស័យមួយចំនួនបាននិងកំពុងមានវិបត្តិដោយសារជំងឺឆ្លងកូវីដ- ១៩។ ជាងនេះទៅទៀត អំណោយដ៏ថ្លៃថ្លានេះ វានឹងចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវ តាមរយ:ការប្រើប្រាស់គ្រឿងចក្រសមស្រប តម្លៃសមរម្យ ងាយស្រួលប្រើ កាត់បន្ថយកំលាំងពលកម្ម និងចំណេញពេល មិនតែប៉ុណ្ណោះគឺចូលរួមប្រកួតប្រជែងតាមរយ:ការកាត់បន្ថយថ្លៃដើមផលិត។

មានមតិណែនាំបន្ថែម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអ្នកទទួលជំនួយទាំង ១៣០នាក់ថា បើយកទៅប្រើប្រាស់ឲ្យបានសមស្រប ហើយត្រូវចាត់ទុកថានេះជាកម្មសិទ្ធិរបស់កសិករម្នាក់ៗ ហើយត្រូវចូលរួមថែរក្សាឲ្យបានគង់វង្សល្អ។ ទន្ទឹមនឹងកសិករដែលទទួលបានឧបករណ៍ដាំស្រូវនាថ្ងៃនេះ ប្រសិនជាមានលទ្ធភាព គួរជួយចែករំលែកឲ្យអ្នកភូមិផងរបងជាមួយប្រើប្រាស់ផងដើម្បីបង្កើតភាពសុខដុមរមនាក្នុងសង្គម និងជាពិសេសជួយជំរុញល្បឿនបង្កបង្កើនផលព្រមគ្នា។ ចំពោះក្រុមហ៊ុន កសិកម្មឈ្លាសវៃ (Agri-Smart) ដែលបានចុះកុងត្រាការផលិតឧបករណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៅលើគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងពេលប្រើប្រាស់ និយាយរួមគឺត្រូវធ្វើទំនើបកម្មឧបករណ៍នេះជាជំហានៗឲ្យបានសមស្របតាមការវិវឌ្ឍន៍រីកចម្រើននៃវិស័យគ្រឿងយន្តកសិកម្ម ប្រកបដោយការប្រកួតប្រជែង បរិយាប័ន្ន ធន់និងការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍។ គួរបង្កើតក្រុមជំនាញបច្ចេកទេសចុះតាមដាន និងទទួលយកនូវ រាល់បញ្ហារបស់កសិករដែលប្រើឧបករណ៍ រួចយកមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស លោកតែងតែបានជួយដោះស្រាយជូនរបស់ប្រជាជនជនទាន់ពេលវេលា និងគ្រប់កាលទេសៈ ហើយក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានបួងសួងដ៏គុណបុណ្យព្រះបារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយជ្រោមជ្រែងសម្តេចឲ្យទទួលបានសុខភាពបរិបូណ៍ ឈ្នះមាសត្រូវគ្រប់ទិសទី និងបន្តដឹកនាំប្រទេសទទួលជោគជ័យថ្មីៗថែមទៀត។

សូមជម្រាប់ជូនថា ឧបករណ៍នេះគឺជាការគិតគូច្នៃប្រឌិតផលិតឡើងដោយសមាគមកសិកម្មឈ្លាសវៃ និងសហការផលិតដោយកម្ពុជា។ លក្ខណ:សម្បត្តិរបស់វាគឺជាឧបករណ៍ផលិតក្នុងស្រុក ងាយស្រួលប្រើ ប្រើបានគ្រប់ស្ថានភាពដីស្រែ សាម័ញ្ញ ប្រើគ្រាប់ពូជតិច និងតម្លៃ ១១៤០ដុល្លារ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 99

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 97

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 259

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 531

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 546

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 718

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 677

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញជួបសំណេះសំណាល​ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋនៅឃុំអូរប្រសាទ​ និងឃុំគយម៉ែង​ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ ឯកឧត្តម សរ​ ចិត្រា អនុប្រធានក្រុមការងារ...
ចេញ​ផ្សាយ​ ៣ តុលា ២០២៦ 863

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ

សមត្ថកិច្ចជលផលបង្ក្រាបបទល្មើសនេសាទបាន ៤៥ករណី ក្នុង១សប្តាហ៍កន្លងទៅ មន្ត្រីជំនាញជលផល និងកម្លាំងចម្រុះបានចុះប្រតិបត្តិការនៅតាមតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងចតុមុខ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1017

ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ

នាថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដំណើរ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 1060

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតកំណើតដំបូង បង្កើត «សហគមន៍កសិកម្មទំនើបសាមគ្គីរីកចម្រើន» នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 876

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព៩ខែ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព និងជីវភាពប្រជាពលរដ្ឋនៅសៀមរាប

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី​​ភាព ក្នុ​ងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ តុលា ២០២៦ 996

ថ្នាក់ដឹកនាំក្រសួងកសិកម្ម វាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលមានទិន្នផលខ្ពស់ និងសមស្របនឹងលក្ខខណ្ឌកម្ពុជា

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ...