ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារជំនាញ បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១០ កក្កដា ២០២៤ 2633

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង អមដំណើរដោយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង និងសហការី បានចុះទៅពិនិត្យ និងវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវដោយសារសត្វ «រុយស» និងដង្កូវមូរស្លឹកនៅភូមិប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងពេលចុះបំពេញការងារនេះ គណៈប្រតិភូបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក សុន សុគន្ធ អភិបាលរងស្រុកពាមជរ ក្រុមប្រឹក្សាឃុំប្ញស្សីស្រុក អាជ្ញាធរភូមិ តំណាងក្រមហ៊ុនសឹង្ហមាស និងប្រជាពលរដ្ឋសរុបចំនួន២៧នាក់។ ក្រោយពីពិនិត្យស្ថានភាពជាទូទៅឃើញថា ដំណាំស្រូវជាច្រើនហិកតា កំពុងរងផលប៉ះពាល់ដោយសារការបំផ្លាញរបស់សត្វ «រុយស» និងដង្កូវមូរស្លឹក។

តាមរយៈរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅស្រុកពាមជរបានដាំដុះស្រូវរដូវវស្សាសរុបចំនួន ៩ ៨៩៨ហិកតា ក្នុងនោះផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសត្វរុយសនិងដង្កូវមូរស្លឹកចំនួន៣ ៥៩៤ហិកតា។ ចំពោះ «រុយស» បានកើតមានតាំងពីដើមខែមិថុនា និងដង្កូវមូរស្លឹកចាប់ផ្តើមកើតច្រើននៅចុងខែ មិថុនា ឆ្នាំ២០២៤មកម្លេះ ហើយកសិករក៏បានចាត់វិធានការបាញ់ថ្នាំសម្លាប់ «រុយស» ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពឡើយ។ តាមការវាយតម្លៃរបស់កសិករ គឺដំណាំស្រូវរបស់ពួកគាត់ដែលរងការបំផ្លាញក្នុងដំណាក់កាលផើមបាត់ទិន្នផលប្រមាណ៤០-៥០%។ លោកបណ្ឌិត គង់ គា បានជម្រាបជូន ប្រជាកសិករថា ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលបែកគុម្ព និងដំណាក់កាលកកើតកួរដែលស្លឹកទងនៅល្អ អាចសង្គ្រោះបានប្រសិនជាអាចកម្ចាត់សត្វ «រុយស» បានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្មសឹង្ហមាស ក៏បានបង្ហាញផលិតផលរបស់ខ្លួន ដែលធ្លាប់បានប្រើជោគជ័យក្នុងខេត្តតាកែវ ដើម្បីធ្វើបង្ហាញជូនកសិករលើផ្ទៃដី១ហិកតា។ បន្ទាប់ពីបានបាញ់រយៈពេល២ម៉ោង គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់ចុះពិនិត្យឃើញថាមេពេញវ័យរបស់ «រុយស» ងាប់ស្ទើរគ្មានសល់។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពិភាក្សាជាមួយប្រជាកសិករ ដើម្បីរៀបចំផែនការបាញ់ថ្នាំឱ្យបានស្របពេលគ្នា និងឱ្យក្រុមហ៊ុនពិភាក្សារកអ្នកទទួលផលិតផលលក់ ចែកចាយក្នុងតំបន់ ដើម្បីងាយស្រួលគ្រប់គ្រងតម្លៃ និងចៀសវាងការតម្លើងថ្លៃលើសពីតម្លៃដែលក្រុមហ៊ុនកំណត់លក់ជូនកសិករ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 86

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 308

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 673

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 929

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1018

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1103

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1033

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1152

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1090

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1157

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...