Other News
ចាប់ពីថ្ងៃទី១០-ដល់១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅទស្សនកិច្ចនៅនៅទីក្រុងHaikou, ខេត្តHainan ប្រទេសចិន ក្នុងគោលបំណងសិក្សាសក្ដានុពលពាណិជ្ជកម្ម និងទាក់ទាញវិនិយោគរវាងក្រុង Haikou ខេត្តHainan និងព្រះរាជាណាចក្រកម្ពុជា។
នាដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្រុមហ៊ុនមួយចំនួនសន្យានឹងមកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគ ពិសេសលើវិស័យកសិកម្ម ក្រោមគោលនយោបាយគាំទ្រ ODI នៅHaikou ជាមួយ QIP នៅកម្ពុជា៕