ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០

ចេញ​ផ្សាយ​ ២០ មករា ២០២០ 35089

ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលជលផលបានរៀបចំពិធីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលជលផល អង្គភាពក្រោមឱវាទ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលជលផលទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែក កិច្ចប្រជុំបូកសរុបការងាររយៈពេលពីរថ្ងៃនេះ គឺជាឱកាសម្រាប់ឱ្យយើងទាំងអស់គ្នាពិភាក្សាយ៉ាងផុលផុស ចែករំលែក ដកស្រង់បទ ពិសោធន៍ មេរៀនល្អៗ កំណត់បាននូវចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗសម្រាប់អនុវត្តបន្តដើម្បីជាចលករជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣។ ស្តែងចេញពីសមិទ្ធផលនេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ គាំទ្រ និងជួយឧបត្ថម្ភពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាប្រទេសជាមិត្ត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។

តាមរយៈរបាយការណ៍របស់ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ ការងារអនុវត្ត និងផ្សព្វផ្សាយច្បាប់ បច្ចេកទេស ការងារស្រាវជ្រាវ អភិរក្ស សហគមន៍ ផលនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម បញ្ហាប្រឈម បទល្មើស និងសំណូមពរ។ល។ យោងលើសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមថានេះគឺបានមកពីការខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ស្មារតីទទួលខុសត្រូវរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់នាឆ្នាំកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថាឆ្នាំ២០២០ រដ្ឋបាលជលផលនឹងខិតខំបំពេញភារកិច្ចទ្វេរឡើង ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ឈានឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា ការគ្រប់គ្រងធនធានមច្ឆជាតិឱ្យមាននិរន្ដរភាព គឺជាកិច្ចការមួយដែលមានលក្ខណៈលំបាកស្មុគស្មាញ ដោយ ហេតុថាការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភូមិសាស្រ្តទឹក ដី ចំនួនប្រជាជនមានការកើនឡើង សេចក្តីត្រូវការផលចាប់កើនឡើងខ្ពស់ សមត្ថភាពនៃការគ្រប់គ្រង ការការពារ ការស្រាវជ្រាវវិទ្យា សាស្រ្ត ការបង្រ្កាបបទល្មើស ការទន្ទ្រានយកព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ ធនធានមនុស្ស ហិរញ្ញវត្ថុ កិច្ចសហការ ការងារអភិរក្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅមានកម្រិត។ ហេតុដូច្នេះហើយ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជូនឯកឧត្តមថ្នាក់ ដឹកនាំ មន្រ្តីក្រោមឱវាទគ្រប់ជាន់ថ្នាក់ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តការងារបន្តដែលពាក់ព័ន្ធជាអាទិ៍ ៖ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈ ការបង្កើនសមត្ថភាពបច្ចេកទេសវារីវប្បកម្ម ពង្រីកការចិញ្ចឹមត្រីពូជក្នុងបឹង ស្រះ ក្នុងស្រែ បង្កើតយន្តការបង្ការ ទប់ស្កាត់ ការបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ ខិតខំពង្រឹង ពង្រីកសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍នេសាទ យកចិត្តទុកដាក់គ្រប់គ្រង ការពារតំបន់អភិរក្សឱ្យបានគង់វង្ស លើកទឹកចិត្ដដល់ផ្នែកឯកជនក្នុងការវិនិយោគលើវិស័យវារីវប្បកម្ម លើកកម្ពស់សមត្ថភាពមន្ទីរ ពិសោធន៍ ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត រៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់គ្រង ការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ បន្តចុះបញ្ជិដីសាធារណ:របស់រដ្ឋចៀសវាងការបាត់បង់ ពង្រឹង និងពង្រីកកិច្ច សហការឱ្យបានកាន់តែប្រសើរជាមួយភាគីពាក់ព័ន្ធទាំងអស់។ល។

ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកជូនអង្គពិធីថា ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កើតឱកាសសម្រាប់យើងគ្រប់គ្នាដើម្បីធ្វើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូច្នេះ យើងគ្រប់ៗត្រូវតែចូលរួមថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្សតរៀងទៅ ។

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 220

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូធុរកិច្ចកាណាដា

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 287

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនភាពធន់និងនិរន្តរភាពក្នុងវិស័យកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 281

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​ ដឹកនាំដោយ ឯកឧត្តម Christian DesRoches ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 346

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 413

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «វិស័យកសិកម្មកម្ពុជា៖ នវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍការនាំចេញ»

នារសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 412

ក្រសួងកសិកម្មប្រគល់កូនមាន់និងសម្ភារៈដល់គ្រួសារជនបង្គោលចំនួន ៥០គ្រួសារនៅក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំ ឆោមសង្ហា អគ្គលេខាធិការរង និងជាជំនួយការអនុវត្តគម្រោងប្រចាំក្រុង តំណាងឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកគម្រោង...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 475

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា អញ្ជើញចុះហត្ថលេខា​លើ សេចក្តីប្រកាសបំណងកម្ពុជា-បារាំង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នាថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​ សេចក្តីប្រកាសបំណង​...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 430

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសម្របសម្រួលកិច្ចប្រជុំដំបូង ស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 392

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 712

ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 754

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​ ចំនួន៤ និងរោងចក្រវេចខ្ចប់មៀន នៅខេត្តប៉ៃលិន

នាថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​...