សកម្មភាពចុះអធិការកិច្ចពូជដំណាំនៅក្នុងខែកក្កដា ឆ្នាំ២០២៦

ចេញ​ផ្សាយ​ ៣ សីហា ២០២៦ 199

មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ  និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យអាជីវករពូជដំណាំ តាមបណ្តាដេប៉ូ ទីតាំងអាជីវកម្មគ្រាប់ពូជដំណាំ ដេប៉ូកូនដំណាំ និងរុក្ខជាតិលម្អ ដេីម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំសំដៅធានានូវការចរាចរគ្រាប់ពូជដំណាំ កូនដំណាំ និងរុក្ខជាតិលម្អនៅលើទីផ្សារប្រកបដោយគុណភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានពន្យល់ និងអប់រំណែនាំដល់អាជីវករ ដែលជាម្ចាស់អាជីវកម្មឱ្យយល់ដឹងកាន់តែច្បាស់ពីផលិតផលពូជដំណាំដែលត្រូវត្រួតពិនិត្យ និងការបំពេញលក្ខខណ្ឌភូតគាមអនាម័យនៅពេលនាំចូល ការអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានបច្ចេកទេស មិនមានហានិភ័យដល់ផ្ទៃដីដាំដុះដំណាំ និងការអនុវត្តសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លេខ៥៥ អ.ន.ក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ជាពិសេស ត្រូវផ្គត់ផ្គង់ ចែកចាយតែផលិតផលដែលបានចុះបញ្ជិកា និងបញ្ជាក់គុណភាពត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តល្មើសលេីអាជីវកម្មពូជដំណាំ ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅក្នុងបណ្ដាញសង្គមដែលផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បងប្អូនអាជីវករមានសេចក្ដីសោមនស្សរីករាយចំពោះមតិណែនាំខាងលើនេះ និងខិតខំបំពេញអាជីពរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ដេីម្បីផលប្រយោជន៍របស់កសិករជាចម្បង ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ សីហា ២០២៦ 421

និស្សិតនិងយុវជន រួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសង្គមកម្ពុជាគ្មានគ្រឿងញៀន

កម្មវិធីអប់រំនិងផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន ត្រូវបានសហការរៀបចំដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៤ សីហា ២០២៦ 453

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុននាំចូលអង្ករ Don Fernando Grains Inc. នៃប្រទេសហ្វីលីពីន

នាព្រឹកថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុននាំចូលអង្ករ Don Fernando Grains Inc. នៃប្រទេសហ្វីលីពីន​...
ចេញ​ផ្សាយ​ ៤ សីហា ២០២៦ 465

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា​ផ្សព្វ​ផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្ម​កុមារក្នុងអនុវិស័យជលផល» នៅខេត្តកោះកុង

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.​ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុង...
ចេញ​ផ្សាយ​ ៣ សីហា ២០២៦ 554

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារពិនិត្យ​ស្រង់​ទិន្ន​ន័យ​កសិករក្រីក្រនៅស្រុកថ្មគោល ដើម្បីជំរុញការដាំបន្លែក្នុង​ផ្ទះសំណាញ់ ក្រោមគម្រោង "EMPOWER"

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុម​ការងារ​ពិនិត្យស្រង់ទិន្នន័យកសិករក្រីក្រនៅស្រុកថ្មគោល...
ចេញ​ផ្សាយ​ ៣ សីហា ២០២៦ 573

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី៣ ខែសីហា​ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២ សីហា ២០២៦ 814

សហគមន៍កសិកម្មទំនើប៣ក្នុងខេត្តបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជាង ១ម៉ឺនតោន

ក្រុមហ៊ុន វីរៈប៊ុនថាំ និងសហគមន៍កសិកម្មទំនើបចំនួន៣ នៅក្នុងខេត្តបាត់ដំបង រួមមាន សហគមន៍មកពីស្រុកមោងឫស្សី តំបន់កង្ហត់ និងស្រុកថ្មគោល បានចុះកិច្ចសន្យាផ្តត់ផ្តង់ស្រូវសើមជាង...
ចេញ​ផ្សាយ​ ២ សីហា ២០២៦ 844

ទស្សនកិច្ចកម្ពុជា-អូស្ត្រាលី ចុះពិនិត្យ «ជណ្ដើរត្រី» នៅទំនប់​តាអួន ខេត្តកំពង់ស្ពឺ បង្ហាញពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ ការអភិវឌ្ឍវិស័យកសិកម្ម និងការ​អភិរក្ស​ធនធានធម្មជាតិ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋ​លេខា​ធិការ តំណាងឱ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបស្វាគមន៍ លោកជំទាវបណ្ឌិត...
ចេញ​ផ្សាយ​ ២ សីហា ២០២៦ 876

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំប្រជុំវឌ្ឍនភាពនៃការវាយតម្លៃ និងជ្រើសរើសអ្នកទទួលផលពី«គម្រោង EMPOWER» នៅក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋ​លេខា​ធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធ​ភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២ សីហា ២០២៦ 844

គណៈកម្មាធិការតម្រង់ទិសគម្រោង «គជ់» (PEARL) បើកកិច្ច​ប្រជុំ​លើក​ទី៧ ដើម្បីពង្រឹងប្រសិទ្ធភាពគាំទ្រកសិករក្នុង​ការឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការតម្រង់​ទិស​គម្រោង «គជ់» (PEARL) បានរៀបចំកិច្ចប្រជុំលើកទី៧ ដើម្បី​ពិនិត្យ​លើវឌ្ឍនភាពការងារគម្រោង ពិភាក្សាអំពីបញ្ហាប្រឈម...
ចេញ​ផ្សាយ​ ២ សីហា ២០២៦ 852

ក្រសួងកសិកម្មនិងក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍»

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 1019

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ចែករំលែកបទពិសោធន៍ ដើម្បី​បញ្ជ្រាប​យេនឌ័រ ពង្រឹងសមត្ថភាព និងលើកកម្ពស់ស្ត្រីក្នុង​អនុ​វិស័យដំណាំ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ៣១ កក្កដា ២០២៦ 1043

ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល...