នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីថា្នក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប នៅខេត្តសៀមរាប។
កិច្ចប្រជុំបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការតាមវិស័យ និងអនុវិស័យពាក់ព័ន្ធ។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការងារអនាម័យ ភូតគាមអនាម័យ អនុវិស័យកៅស៊ូធម្មជាតិ ជលផល ព្រៃឈើ ព្រមទាំងការជំរុញពាណិជ្ជកម្មផលិតផលកសិកម្ម និងសកម្មភាពវិនិយោគនៅក្នុងវិស័យកសិកម្ម៕