ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្រ្ដីកសិកម្មឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក សោម នី បានជួយសម្របសម្រួលទីផ្សារស្រូវជូនកសិករចំនួន២០នាក់ បរិមាណស្រូវ៩៨.៧៥តោន ប្រភេទស្រូវផ្ការំដួល បានតម្លៃ ពី៨៨០ ទៅ ៩១០រៀល/គីឡូក្រាម លក់ទៅឱ្យឈ្មួញកណ្តាល។ ចំពោះគុណភាពស្រូវល្អបរិមាណ៨៥,៩៥តោន តម្លៃ៩០០-៩១០រៀល/គីឡូក្រាម គុណភាពស្រូវមធ្យម បរិមាណ១២តោន តម្លៃ៨៨០រៀល/គីឡូក្រាម ស្រូវពូជ បរិមាណ ០.៨តោន តម្លៃ ១៥០០រៀល/គីឡូក្រាម លក់ចែកជូនកសិករធ្វើពូជបន្តនៅក្នុងឃុំ៕