ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៨ កញ្ញា ២០២២ 6989

នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។ មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ ៤ឆ្នាំ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានជម្រាបលោកជំទាវដោយសង្ខេបអំពីសក្តានុពលកសិកម្មកម្ពុជា ដែលមិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណា សក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ដែលទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស។ ករណីនេះ នៅចំពោះមុខលោក ជំទាវ ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវ និងស្វាគមន៍វិនិយោគិនតួកគីដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត់។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានស្នើលោកជំទាវជួយពិនិត្យ ពិចារណា ធ្វើការជំរុញការអនុវត្តការងារដែលបានចែងនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមអនុវត្ត ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរ ចែករំលែកបទ​ពិសោធន៍ចំណេះដឹង ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។ លោកជំទាវ Ulku Kocaefe បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់ជំនួប នាពេលនេះ និងបានផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។ លោកជំទាវបានលើកឡើងថា វិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ ការអភិវឌ្ឍវិស័យកសិកម្មគឺជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរគឺជាអាទិភាពឈានមុខគេ ដោយសារវិស័យកសិកម្មកម្ពុជាមានសក្តានុពល មានទឹកគ្រប់គ្រាន់ និងផលិតផលមួយចំនួន ផលិតលើសពីតម្រូវការក្នុងស្រុក និងត្រូវការបច្ចេកវិទ្យាកែច្នៃវត្ថុធាតុដើមសំខាន់ៗដើម្បីធ្វើការនាំចេញ។ ដូច្នេះ សម្រាប់អាណត្តិ ៤ឆ្នាំ នៃបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោក ជំទាវថានឹងជំរុញ និងគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។ ករណីនេះ លោកជំទាវ បានឯកភាពថាទី១- ត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ទី២- ភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយក្រុមការងារជំនាញនៃក្រសួងទាំងពីរ ដោយគួរលើកយកអនុវិស័យសំខាន់ៗមួយចំនួន យកមកពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនៃប្រទេសយើងទាំងពីរ មុននឹងមានដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ តួកគី ដែលជាឱកាសសម្រាប់ភាគីទាំងពីរជួប ពីភាក្សាគ្នាលម្អិតបន្ថែម លើប្រធានបទសំខាន់ៗយោងតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា កន្លងទៅ ដើម្បីឈានដល់ការអនុវត្តឲ្យបានពេញលេញនូវរាល់ការងារដែលបានឯកភាពគ្នា នាពេលដ៏ខ្លីខាងមុខនេះ។ នាឱកាសនេះ ភាគីទាំងពីក៏បានលើកយកប្រធានបទសំខាន់ៗមកពីភាក្សាគ្នាផងដែរ ទាក់ទង÷ - វិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម - បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវិដ ១៩ និងវិបត្តិសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន - ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា - ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម - ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនៈកិច្ចសិក្សា នៅប្រទេស តួកគី។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញរូបរាង្គ ផ្លែផ្កាដូចការរំពឹងទុក ហើយបានជូនពរលោកជំទាវ ឲ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 93

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 104

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 467

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 461

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 476

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 474

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 490

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 486

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 645

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...