ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបជូនថា សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី មានសមាជិកចំនួន ៥០គ្រួសារ ផ្តោតសំខាន់លេីផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន ១០០ខ្នង ដែលមានការគាំទ្រជ្រោមជ្រែងពីក្រសួងកសិកម្មនូវផ្នែកទីផ្សារ បច្ចេកទេស ជាពិសេសការគាំទ្រទុនវិនិយោគប្រមាណ ៥០មុឺនដុល្លារ (៤០%ជាជំនួយឥតសំណង ៦០%ជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា)។ អបអរសាទរបងប្អូនសម្បទានិកផង!