ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០១៦ និងទិសដៅការអនុវត្តថវិកាឆ្នាំ២០១៧

ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០១៨ 3662

 

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០១៦ និងទិសដៅការអនុវត្តថវិកាឆ្នាំ២០១៧ ។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ក្នុងគោលបំណងពង្រឹង និងបង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋ ក៏ដូចជាប្រសិទ្ធភាពនៃការគ្រប់គ្រងជារួមនៃអង្គភាពក្រោមឱវាទក្រសួង ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់នូវការណែនាំដូចខាងក្រោម៖

ទី១- គ្រប់អង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្របនានា ដើម្បីឈានទៅដល់ការបិទបញ្ចប់ច្បាប់ថវិកាឆ្នាំ២០១៦ ឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក ពិសេស មានឆន្ទៈគិតគូរពីគណនេយ្យភាព តម្លាភាព និងយន្តការតាមដានពិនិត្យ និងវាយតម្លៃ។

ទី២- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាប្រធានអង្គភាពថវិកាទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀតក្នុងភាពជាម្ចាស់ក្នុងការគ្រប់គ្រងនិងការអនុវត្តថវិការបស់ខ្លួនឲ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាពិសេសធានាថាការប្រើប្រាស់ថវិកាត្រូវអនុវត្តឱ្យចំទិសដៅ។

ទី៣- បន្តខិតខំប្រឹងប្រែងការកសាងសមត្ថភាពផ្ទៃក្នុងរបស់អង្គភាពនីមួយៗឲ្យបានល្អ ធានាបានភាពរឹងមាំជាម្ចាស់អង្គភាពថវិកា ដើម្បីជៀសវាងបាននូវវិធានការណ៏ទៅតាមផ្លូវច្បាប់ និងរដ្ឋបាល ទៅលើអង្គភាពនានា ដែលបណ្តាលមកពីអង្គភាពណាមួយពុំមានឆន្ទៈ និងធ្វើឲ្យមានបញ្ហាដល់ការគ្រប់គ្រងនិងការប្រើប្រាស់ថវិកាដែលបង្កឡើងនូវភាពមិនប្រក្រតី និងជះឥទ្ធិពលអសកម្មដល់ក្រសួងទាំងមូល ព្រោះយើងដឹងហើយថា ថវិកាគឺជាឧបករណ៏របស់គោលនយោបាយ ។

ទី៤- បន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រៀមរៀបចំគ្រោងថវិកាសម្រាប់ច្បាប់ថវិកាឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវគិតគូរអំពីភាពអសកម្ម និងបទពិសោធន៍អវិជ្ជមានដែលបានជួបប្រទះកន្លងមក ក្នុងការឆ្លើយតបទៅនឹងការដោះស្រាយបាននូវបញ្ហាប្រឈមថ្មីៗ និងសេចក្តីត្រូវការរបស់ប្រជាកសិករស្របតាមការរីកចម្រើននៃការឈានឡើងនៃសេដ្ឋកិច្ចជាតិក្នុងបរិបទថ្មីនៃកម្ពុជា ។

ទី៥- ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងនោះមានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែ-ទម្រង់ D&D កំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានចេញប្រកាសលេខ ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្មរាជធានីខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត។ នេះជាកាតព្វកិច្ចមួយទៀតដែលយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្ទេរធនធានមនុស្ស និងថវិកាប្រកបដោយតម្លាភាព និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក៏ត្រូវគិតគូរស្វែងយល់ឱ្យបានស៊ីជម្រៅថែមទៀត លើស្មារតីនៃអនុក្រឹត្យលេខ០៩ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការផ្ទេរធនធានហិរញ្ញវត្ថុឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ទី៦- ដោយកាតព្វកិច្ចមមាញឹក និងការទទួលខុសត្រូវ គ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងអស់គួរពិចារណាទម្លាក់ចោលការទទួលខុសត្រូវដោយផ្ទាល់លើការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ ដោយប្រគល់ភារកិច្ចជូនអនុប្រធានអង្គភាពរបស់ខ្លួនក្នុងការដឹកនាំផ្ទាល់ ដើម្បីយកពេលវេលាដ៏មានតម្លៃពិនិត្យពិចារណាទៅលើការដឹកនាំជាទូទៅនិងជាយុទ្ធសាស្រ្តនៅក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ស្របតាមផែនការរបស់ក្រសួងដែលបានដាក់ចេញ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

ទី៧ ត្រូវចងចាំ និងគិតគូរ យ៉ាងយកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ដ៏មានតម្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៣ចំណុចគឺ៖

(១).ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ដោយរៀបចំ និងដាក់ឲ្យអនុវត្តមាតិកាថវិកាថ្មី ប្លង់គណនេយ្យថ្មី និងអង្គភាពថវិកាព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន

(២). ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដោយបន្តពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធីព្រមទាំងការកែលម្អការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ដោយដាក់ឲ្យអនុវត្តនូវឯកសារទស្សនទានស្តីពីទិសដៅយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និង

(៣). ការបន្តបង្កើនសមត្ថភាព និងការចូលរួមប្រកបដោយភាពជាម្ចាស់ និងបុរេសកម្មរបស់អង្គភាពជំនាញ ដើម្បីធានាជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 69

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 77

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 75

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 76

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 67

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 234

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 376

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 274

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 264

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 260

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 374

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...