ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​ និងលើកទិសដៅការងារឆ្នាំ២០២៦

ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 119

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​ និងលេីកទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ថ្លែងក្នុងពិធី​បើក ឯកឧត្តម ងិន ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍នូវសមិទ្ធផលសម្រេចបាន​ ការបង្កើនផលិតភាពដំណាំសក្តានុពល​ កំណើននៃការនាំចេញ ការសិក្សាវាយតម្លៃប្រភេទពូជដំណាំ​បច្ចេកទេសផលិតកម្មដំណាំ និងការពង្រឹងសេវាកម្មគាំទ្រ​ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពខ្សែចង្វាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព​ ភាពធន់​ បរិយាប័ន្ន សំដៅធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពក្នុងការធានាបាននូវសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព ផ្តល់ឱកាសការងារនៅជនបទ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម និងបានដាក់ចេញកម្មវិធីចំនួន ៣រួមមាន៖ ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។
តាមរយៈកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានសង្ឃឹមយ៉ាងមុតមាំក្នុងការប្រមូលធាតុចូលសំខាន់ៗថែមទៀតសម្រាប់ជាមូលដ្ឋានក្នុងការកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ សំដៅទទួលបានកំណើនក្នុងអនុវិស័យដំណាំ ធានាបាននូវសន្តិសុខស្បៀង ការផ្តល់ឱកាសការងារកាន់តែច្រើន ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទី៥ និងទី៦ ​របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

Other News
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 93

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងស្វាយ

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 110

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ៦០នាក់បានរួមគ្នាប្រមូលផលបន្លែចំនួនសរុប...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 120

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​ និងលើកទិសដៅការងារឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 155

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបប្រជុំជាមួយអាជ្ញាធរនៃស្រុកចំនួន២ ក្នុងខេត្ត​ក្រចេះ ដើម្បី​បង្កើនកិច្ចសហការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅ​តំបន់​អភិរក្ស​សត្វផ្សោតទន្លេមេគង្គ

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកចិត្របុរី និងសាលាស្រុកសំបូរ នៃខេត្តក្រចេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 152

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំក្រុមការងារ​ពាក់​ព័ន្ធ ជួបប្រជុំជាមួយអង្គការ KOICA នៃរដ្ឋាភិបាលសាធារណ​រដ្ឋកូរ៉េ ពិភាក្សាពី «គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់​ទូទាំងប្រទេស»

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារដែលមាន ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 137

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំប្រជុំពិភាក្សាផ្សព្វផ្សាយចុះបោះតម្រុយព្រំប្រទល់ព្រៃលិចទឹកនៅភូមិសាស្ត្រឃុំឈូក ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំប្រជុំពិភាក្សាផ្សព្វផ្សាយចុះបោះតម្រុយព្រំប្រទល់ដីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រឃុំឈូក...
ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 204

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច LASED III

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កុម្ភៈ ២០២៦ 252

ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា​ អញ្ជើញចូលរួមកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍​ និងចីរភាពកម្មវិធីអេដស៍​ សម្រាប់ឆ្នាំ២០២៣-២០២៨

នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា​ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 254

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីកសិកម្មឃុំ ពិនិត្យវាយតម្លៃលើការងារកសិកម្ម នៅស្រុកចំនួន២ ក្នុងខេត្តតាកែវ

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ និង​មន្រ្តីកសិកម្មឃុំ ចុះពិនិត្យការងារកសិកម្ម...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 273

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីបុណ្យមាឃបូជា

នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីបុណ្យ មាឃបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 290

សូមអនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

សូមអនុមោទនាបុណ្យ មាឃបូជា ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ កុម្ភៈ ២០២៦ 302

សេចក្តីប្រកាសព័ត៌មាន៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រ...