Other News
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ចំនួន២៧គ្រួសារ ជាប្រភេទស្រូវនាងអំបានចំនួន ១១២ ៩៥៦គីឡូក្រាម ក្នុងតម្លៃ ១ ០០០រៀលក្នុង១គីឡូក្រាម។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ២៤១គ្រួសារ ស្មើនិង ១ ០០៣ ៥៣៧គីឡូក្រាម ស្នើថវិកាប្រមាណ ១ ០០៣ ៥៣៧ ០០០៛ ក្នុងនោះស្រូវផ្ការំដួលបានចំនួន២៣គ្រួសារ ស្មើនិង ៩៣ ២៩២គីឡូក្រាម ស្រូវនាងអំបានចំនួន២១៨គ្រួសារ ស្មើនិង ៩១០ ២៤៥គីឡូក្រាម៕