ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា គឹម ស្រីដា មន្រ្តីកសិកម្មសង្កាត់ ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជួយសម្របសម្រួលទីផ្សារស្រូវឱ្យកសិករបានចំនួន២៦ គ្រួសារ មានបរិមាណស្រូវសរុប ជាង៧៤តោន។
ក្នុងនោះស្រូវមានគុណភាពល្អលេខ២ លក់បានតម្លៃមធ្យមពី៧៤០រៀល ទៅ៩៣០រៀល/គីឡូក្រាម។ ជាមួយគ្នានេះ កសិករបានបង្ហាញពី ការសប្បាយចិត្តខ្លាំង ពេលបានមន្រ្តីកសិកម្មឃុំចុះជួយសម្របសម្រួលក្នុងការស្វែងរកអ្នកទិញស្រូវផ្ទាល់។ មានករណីខ្លះ កសិករ រកអ្នកទិញមិនបាន ប៉ុន្តែបានមន្រ្តីកសិកម្មជួយដោះស្រាយ និងរកទីផ្សារឱ្យទាន់ពេល៕