ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី សិក្ខាសាលាអន្តរជាតិស្តីពីខួបលើកទី១០នៃកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា កម្ពុជា កូរ៉េ

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 4098

 

 

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា មានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីខួបលើកទី១០នៃកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា កម្ពុជា កូរ៉េ "សមិទ្ធផលសិក្សាស្រាវជ្រាវរួមគ្នា និងសារសំខាន់នៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវចម្រុះកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម Woonsuk Baek ប្រធានវិទ្យាស្ថានជាតិធនធានជីវចម្រុះដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ និងតំណាងអង្គការKOICA ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញ និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិង លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីរបស់ជីវចម្រុះចំពោះវិស័យកសិកម្ម ជាពិសសការបង្កើនផលិតភាពកសិកម្ម ផលិតផលចំណីអាហារ ឱសថបុរាណ និងការទាក់ទាញទេសចរណ៌ធម្មជាតិ ជាដើម។ ជីវចម្រុះជាឧបករណ៍ដ៏សំខាន់ក្នុងការចូលរួមកាត់បន្តយភាពក្រីក្ររួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់សេវាបរិស្ថាន ការអភិរក្សជីវចម្រុះ និងថែរក្សានូវមរតកវប្បធម៌របស់ប្រទេសជាតិ។ ក្នុងន័យនេះ ទើបមានកិច្ចខិតខំនិងបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលព្រៃឈើ និងវិទ្យាស្ថានជាតិធនធានជីវចម្រុះកូរ៉េ ដែលបានបង្កើតនូវលទ្ធផលជាផ្លែផ្កាគួរកត់សម្គាល់ជាច្រើន តាមរយៈការសិក្សាស្រាវជ្រាវតាមបែបប្រព័ន្ធមួយដែលវាយតម្លៃជាវិជ្ជមានថាជាឱកាសប្រកបដោយសក្ដានុពលមួយរបស់កម្ពុជាក្នុងការប្រើប្រាស់ធនធានជីវចម្រុះ តាមយន្តការមួយដែលធានាបាននូវការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានឆ្លៀតឱកាសនោះផងដែរ ផ្តល់នូវអនុសាសន៏ជូនអង្គសិក្ខាសាលាអន្តរជាតិ ដូចខាងក្រោម៖ ទី១. គាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវចម្រុះកម្ពុជា ដែលមជ្ឈមណ្ឌលនេះនឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការសិក្សាស្រាវជ្រាវ និងអភិរក្សជីវចម្រុះដែលខ្ញុំសង្ឃឹមថា ភាគីកូរ៉េនឹងខិតខំជួយជំរុញឱ្យទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ទី២. សូមបន្តគាំទ្រលើការកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវ-ឧស្សាហកម្មដោយមានការចូលរួមផងដែរពីអង្គភាពជំនាញពាក់ព័ន្ធ ពិសេសគ្រឹះស្ថានបណ្តុះបណ្តាលឧត្តមសិក្សាកសិកម្មទាំង៣ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទី៣. សូមស្វាគមន៍ចំពោះវិនិយោគិនកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េប្រកបដោយភាពប្រកួតប្រជែងក្នុងបរិបទជាសាកល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 222

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 635

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 624

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...