ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Carin Salerno ប្រធានភ្នាក់ងារស្វីសអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៦ មីនា ២០១៨ 3563

នៅទីស្តីការក្រសួងកាលពីវេលាម៉ោង ៣:០០ រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី Carin Salerno ប្រធានភ្នាក់ងារស្វីសអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួប សម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសយើងទាំងពីរ ព្រមទាំងប្រឹក្សាយោបល់ស្តីពីយុទ្ធសាស្រ្តថ្មីៗសម្រាប់អនុវត្តគម្រោង ២០១៨-២០២២ អោយស្របទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រធានបទមួយចំនួនត្រូវបានពិនិត្យ និងពិភាក្សារួមមាន៖

ទី១. ការកាត់បន្ថយភាពក្រីក្រ ដោយយកចិត្តទុកដាក់លើជីវភាពរបស់កសិករខ្នាតតូច

ទី២. បង្កើនសមត្ថភាព និងធនធានប្រជាកសិករតាមរយះ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទី៣. លើកកម្ពស់អាហារូប្ថម្ភ និងសុវត្ថិភាពចំណីអាហារ

ទី៤. ការផ្សារភ្ជាប់វិស័យសាធារណៈ និងវិស័យឯកជន

ទី៥. ជំរុញការធ្វើពិពិធកម្មកសិកម្ម និងទំនើបកម្ម ដើម្បីបង្កើនផលិតផល និងតម្រូវការពលកម្មរបស់ប្រជាកសិករតិច ទី៦. បង្កើនសមត្ថភាពគ្រប់គ្រងទឹក និងការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព ដោយប្រើទឹកតិច នាឪកាសនេះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសស្វីស ដែលបានបន្តជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមក៏បានស្នើដល់ប្រទេសស្វីស តាមរយៈលោកស្រីប្រធាន គិតគូរដល់ការលើកកម្ពស់ការវិនិយោគបច្ចេកវិទ្យាទំនើប ជាពិសេសការកសាងប្រព័ន្ធស្រោចស្រពទំនើបដែលមានប្រសិទ្ធភាព និងនិរន្តរភាពជូនប្រជាកសិករ ដើម្បីបង្កើនផលិតផល ក៏ដូចជាកាត់បន្ថយថ្លៃដើម និងពលកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់លោកស្រីបង្កើនចំណាប់អារម្មណ៍លើការចិញ្ចឹមសត្វស្លាប និងសត្វគោ ក្របី និងការដាំដុះប្ញស្សីយកទំពាំងនៅតាមសហគមន៍ព្រៃឈើ ជាពិសេស បង្កើនការយល់ដឹងដល់កសិករ អំពីការស្វែងយល់ពីទីផ្សារ និងការផ្គត់ផ្គង់ដល់ទីផ្សារដោយមានការវេចខ្ចប់ ស្របតាមស្តង់ដា អនាម័យ និងភូតគាមអនាម័យ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 124

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 138

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 128

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 133

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 118

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 240

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 397

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 279

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 272

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 271

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 395

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...