Other News
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន តូរី និងក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក ហាក់ ប៊ុនធួន និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងគណៈអភិបាលស្រុកថ្មពួក និងក្រុមការងារស្រុក បាននាំយកអង្ករ ទឹកបរិសុទ្ធ មី ត្រីខកំប៉ុង តង់ និងឃីត ដែលជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារ និងសប្បុរសជន ដើម្បីចែកជូនបងប្អូនភៀសសឹកចំនួន ៧២០គ្រួសារ នៅមណ្ឌលសុវត្ថិភាពស្រុកថ្មពួក៕