លោក​រដ្ឋមន្ត្រី​កសិកម្ម​ណែនាំ​ប្រជាជន​ធ្វើស្រែ​ប្រាំង​ ឱ្យបាន​ត្រឹមត្រូវ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5138

លោក​រដ្ឋមន្ត្រី​កសិកម្ម​កាលពី​ថ្ងៃទី៣១ ខែ​មិនា ​បាន​ចុះ​ពិនិត្យ​ស្រែប្រាំង​ដែល​ធ្វើ​បង្ហាញ​ប្រជា កសិករ​នៅ​ខេត្តសៀមរាប។ នៅក្នុង​ឱកាស​នោះ ​លោក​បាន​ណែនាំ​ប្រជាកសិករ ​អំពី​របៀប​ធ្វើស្រែ​ប្រាំង ជាជាង​ទុក​ដី​ឱ្យនៅ​ទំនេរ។

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការធ្វើ​ប្រាំង ​បង្ហាញ​លើ​ផ្ទៃដី​ចំនួន១០ហិកតា​តាម​ទំនប់​រំដេង​ ដែលឧបត្ថម​ដោយ​គម្រោង ECOSORN នៅ​ភូមិ​ជប់ ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម ខេត្តសៀមរាប លោក ច័ន្ទ សារុន​បាន ធ្វើ​ការណែនាំ​ដល់​ប្រជាកសិករ​ត្រូវ​យកចិត្តទុក ដាក់​ធ្វើស្រែ​ប្រាំង​នេះ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វាទ​ទួលបាន​ផល​ច្រើន។

លោក​និយាយថា ក្នុងការ​ធ្វើស្រែ​ប្រាំង​នេះ​ប្រជាជន​ត្រូវ ប្រជាជន​ត្រូវ​ប្រើប្រាស់​ពូជ​សុទ្ធ​រៀបចំ​ដី​ឱ្យ​រាបស្មើ​ល្អ ហើយ​ធ្វើឱ្យបាន​ពីរ​ទៅ​បួន​ដង។

ក្រៅពីនេះ ប្រជាជន​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​នៅ​ក្នុងការ​បោចស្មៅ និង​យក​ទឹក​សំ​សៀ​ចាក់​តាម​គុម្ព​ស្រូវ ដើម្បី ដោះស្រាយ​ជាបឋម​នៅពេល​មានការ​រាំងស្ងួត។

នៅក្នុងពេល​ចុះ​ពិនិត្យ​ការធ្វើ​ស្រែប្រាំង​នោះ លោក​រដ្ឋមន្ត្រី​បាន​សង្កេតឃើញថា កំពុង​តែមាន ការ​បែក​គុម្ព ប៉ុន្តែ​ទន្ទឹម​នោះ វា​ក៏​ជួបប្រទះ​ការខ្វះ​ទឹក​នៅ​ចុងរដូវ។ ដោ​ឃើញ​ស្ថានភាព​បែបនេះ​លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម (នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម) បញ្ជូន​មាំ​ស៊ីន​បូមទឹក ចំនួន៤គ្រឿង ចុះ​អន្តរាគមន៍​បូមទឹក​ពី​ប្រព័ន្ធ​ស្រោចស្រព​រំដេង​បញ្ចូល​ស្រែស​ង្គ្រោះ​ស្រូវ​ដែល​កំ​ពូ​ង​ខ្វះ ខាត​ទឹកជា​បន្ទាន់។

នៅ​តំបន់​នោះ ប្រជាជន​មិនមាន​ទម្លាប់​ធ្វើស្រែ​ប្រាំង​ទេ​ដោយ​ទុកឱ្យ​ដី​នៅ​ទំនេរ។ ដោយ ចង់ឱ្យ​ប្រជាជន​អាចមាន​លទ្ធភាព​ធ្វើស្រែ​បាន​ច្រើន​រដូវ និង​ដើម្បីឱ្យ​គាត់​មាន​ជីវភាព​ធូរធារ​នោះ​លោក ច័ន្ទ សារុន ក៏បាន​ផ្តួច​ផ្តើមគំនិត​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​យក​ចិត​ទុកដាក់​នៅក្នុង​ការធ្វើ​ស្រែ ប្រាំង​នេះ​ដើម្បី​បង្កើន​កម្រិតជីវភាព​ស្រប​តាម​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល ចង់ឃើញ​ប្រជាជន​ទាំងអស់​មាន​ជីវភាព​ធូរធារ៕

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 269

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 320

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 796

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 859

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 935

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 865

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 955

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 884

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 957

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1208

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1360

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...