ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បី​ពិភាក្សា​លើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹម​គោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ៥ មីនា ២០២៦ 2337

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពី​ឯកឧត្តម កៅ ផល ឯកឧត្តម ផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធក្រោម​ឱវាទ​ក្រសួង ព្រមទាំងមានការចូលរួមពី តំណាងក្រុមហ៊ុន ដែលមាន​បំណង​វិនិយោគលើដីទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុ​ងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់​ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development  (Cambodia) ​Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltd។
គោលបំណងនៃកិច្ចពិភាក្សា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់​ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់​ការ​ដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែ​មាន​តម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជា​ពល​រដ្ឋ។  ហេតុនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងនឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា។ ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងបាន​លើក​ទឹកចិត្ត​ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 46

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 421

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 418

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 636

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 565

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 575

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 530

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 594

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 615

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 591

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 585

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...