Other News
នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករ និងថ្នាក់ដឹកនាំ «សហគមន៍កសិកម្មទំនើបមង្គលបូរី» នៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់សហគមន៍។
សហគមន៍ទទួលបានការគាំទ្រផ្ទះសំណាញ់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីជំរុញផលិតកម្មកសិកម្មទំនើប បង្កើនផលិតភាព គុណភាព និងតម្លៃផលិតផល ព្រមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់កសិករ៕