ព័ត៌មានផ្សេងៗទៀត
ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងសប្បាយរីករាយនឹងថ្ងៃបុណ្យឈប់សម្រាក មន្ត្រីរបស់ក្រសួងកសិកម្មនៅទូទាំងប្រទេសកំពុងមមាញឹកចុះតាមទីវាល ជួយសម្របសម្រួលនិងតភ្ជាប់ទីផ្សារជូនបងប្អូនប្រជាកសិករ សម្រាប់ការប្រមូលផលដើមដៃនៃស្រូវផ្ការំដួល។ ជាការសង្កេត ស្រូវផ្ការំដួល ដែលជាពូជអង្ករក្រអូបរបស់យើង នៅតែទទួលបានតម្លៃសមរម្យ ក្នុងរង្វង់១០០០រៀល សម្រាប់ស្រូវសើមដែលមានគុណភាពល្អ ទោះបីស្ថិតក្នុងបរិបទរងសម្ពាធថ្លៃស្រូវជាសកលក៏ដោយ។ សូមពុកម៉ែព្យាយាមទុកឱ្យស្រូវទុំដាច់ល្អចាំច្រូត ដើម្បីទទួលបានតម្លៃល្អពីរោងម៉ាស៊ីន៕