វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 8984

វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន

១. ប្រវត្តិ

      របាយការណ៍លេខ៤២៤ ក.ក.ជ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារ

អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងលិខិតលេខ៣១៣៩ ជ.ផចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសំណើ

សុំអនុញ្ញាតប្រសិទ្ធនាមស្ថានីយ៍ផលិតត្រីពូជទី១ទៅជាវិទ្យាស្ថានជាតិស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន។

      សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពនៅលើសំណើនេះ។យោងតាម

សំណើរបស់រដ្ឋមន្ត្រីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអនុក្រឹត្យលេខ១១៧ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ស្តីពី

ការតម្លើងស្ថានីយ៍ផលិតត្រីពូជទី១ទៅជា វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន (វ.ជ.ហ.ស)មានថ្នាក់ស្មើ

នាយកដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។                  

        វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០០៩ បានបញ្ចប់ រួចរាល់ជា

ស្ថាបពរ ក្នុងឆ្នាំ២០១២ មានផ្ទៃដីទំហំសរុប ៣០ហិចតានិង៣៤៦ ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិព្រែកឡុងឃុំរកាខ្ពស់ ស្រុកស្អាង

ខេត្តកណ្តាល។                  

២. តួនាទី និងភារកិច្ច

  • សិក្សាស្រាវជ្រាវលក្ខណៈជីវសាស្រ្ត និងជ្រើសរើសពូជវារីរុក្ខជាតិ

  • សិក្សាស្រាវជ្រាវបច្ចេកទេសថែបំប៉នមេពូជ ផលិតបង្កាត់ពូជវារីរុក្ខជាតិ

  • សិក្សាស្រាវជ្រាវបច្ចេកទេសប្រើប្រាស់ថ្នាំ និងអរម៉ូនសម្រាប់វារីជាតិ

  • សិក្សាស្រាវជ្រាវបច្ចេកទេសចិញ្ចឹមប្រភេទវារីជាតិដែលមានតម្លៃសេដ្ឋកិច្ច

  • សិក្សាស្រាវជ្រាវបច្ចេកទេសផលិតប្រភេទវារីជាតិមានដោយកម្រ និងជិតផុតពូជ

  • សិក្សាស្រាវជ្រាវបច្ចេកទេសថែររក្សាផលិតចំណីធម្មជាតិ និងចំណីសិប្បនិម្មិត

  • សិក្សាស្រាវជ្រាវ និងបង្កើនសមត្ថភាពមន្ទីរពិសោធន៍ផ្នែកវិភាគគុណភាពទឹក ចំណី ជំងឺ វារីជាតិនិងវិធីសាស្រ្តព្យាបាល

  • សិក្សាស្រាវជ្រាវ និងអភិរក្សសេនេទិចវារីជាតិ

  • បណ្តុះបណ្តាល និងបំប៉នបច្ចេកវិទ្យាវារីវប្បកម្ម

  • បង្កើតមូលដ្ឋានទិន្នន័យ ចងក្រងឯកសារ និងផ្សព្វផ្សាយពត៌មានបច្ចេកទេសវារីវប្បកម្ម

  • ធ្វើសហប្រតបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ននានាក្នុងកិច្ចសហការស្រាវជ្រាវវារីវប្បកម្ម

  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំរដ្ឋបាលជលផលប្រគល់ឲ្យ។         

៣. រចនាសម្ព័ន្ធ

៣.១ ការិយាល័យរដ្ឋបាល ផែនការ និងគណនេយ្យ

  • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងពិធីការ

  • រៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងវិទ្យាស្ថាន

  • គ្រប់គ្រងស្ថិតិ ចលនទ្រព្យ អចលនទ្រព្យ សម្ភារៈ និងបញ្ជីសារពើភ័ណ្ឌ

  • រៀបចំគម្រោងផែនការសកម្មភាព និងអភិវឌ្ឃន៍

  • រៀបចំគម្រោងផែនការហិរញ្ញវត្ថុ និងកិច្ចសន្យាជាមួយដៃគូរអភិវឌ្ឍន៍

  • រៀបចំការងារបៀរវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យក្នុងវិទ្យាស្ថាន

  • អនវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

៣.២ ការិយាល័យស្រាវជ្រាវ និងពិសោធន៍

  • សិក្សាស្រាវជ្រាវសេនេទិកវារីជាត និងជម្ងឺវារីជាត

  • សិក្សាស្រាវជ្រាវជម្ងឺ រោគរាតត្បាត និងវិធីសាស្ត្រវិនិច្ឆ័យរោគសញ្ញាលើវារីជាត

  • សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍វិធីសាស្ត្របង្ការ ការពារ និងព្យាបាលជម្ងឺវារីជាត

  • សិក្សាស្រាវជ្រាវវិធីសាស្ត្រកែលម្អគុណភាពទឹក

  • រៀបចំ និងគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់វិភាគសេនេទិក និងជម្ងឺ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ

  • អនវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

៣.៣ ការិយាល័យផលិតកម្ម និងវារីវប្បកម្ម

  • ផលិតពូជវារីជាត និងចែកចាយកូនត្រីពូជ និងវារីជាត

  • អភិវឌ្ឍ បង្កាត់ ភ្ញាស់ ថែរក្សាពូជវារីជាត

  • ស្រាវជ្រាវបច្ចេកទេសថ្មី សម្រាប់អភិវឌ្ឍន៍វារីវប្បកម្ម

  • ផលិត គ្រប់គ្រង និងថែរក្សាចំណីធម្មជាតិ និងចំណីសិប្បនិម្មិត

  • អភិវឌ្ឍបច្ចេកទេសប្រព័ន្ធចិញ្ចឹមពូជវារីជាត

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ

  • អនុវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

៣.៤ ការិយាល័យបណ្តុះបណ្តាល ផ្សព្វផ្សាយ និងសហប្រតិបត្តិការ

  • រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសបង្កាត់  ភ្ញាស់ ថែបំប៉នកូនត្រីម្សៅ ត្រីពូជ បង្កងនិងវារីជាតិផ្សេងៗទៀត

  • បណ្តុះបណ្តាលបច្ចេកទេសជំនាញវារីវប្បកម្ម

  • ផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសវិនិច្ឆ័យរោគសញ្ញា ជម្ងឺ និងវិធីសាស្ត្រការពារទប់ស្កាត់ព្យាបាល

  • ចងក្រងផ្សព្វផ្សាយឯកសារបច្ចេកទេស និងគ្រប់គ្រងបណ្ណាល័យ

  • សម្របសម្រួលការងារទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស

  • រៀបចំគម្រោងផែនការសហការជាមួយអង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ

  • អនវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

វិទ្យាស្ថាន មានបុគ្គលិកសរុបចំនួន ១៧ នាក់ (ប្រុសចំនួន១៦ នាក់ និង ស្រីចំនួន ០១នាក់) ក្នុងនោះមាន៖

  1.   ប្រធាន វ.ជ.ហ.ស. ចំនួន ០១ នាក់

  2.   អនុប្រធាន វ.ជ.ហ.ស. ចំនួន ០១ នាក់

  3.   មន្ត្រីរាជការចំនួន ១៥នាក់

កំរិតជំនាញបច្ចេកទេសមាន៖

  1.  អនុបណ្ឌិតជលផលចំនួន ០២នាក់

  2.  អនុបណ្ឌិតជំនាញផ្សេងៗចំនួន ០១នាក់

  3.  បរិញ្ញាប័ត្រជលផល ចំនួន ១១នាក់

  4.  បឋមជលផល ចំនួន ០១នាក់

  5.  វគ្គបណ្តុះបណ្តាលជំនាញជលផលចំនួន ០២នាក់។                  

៤. លទ្ធផលកម្មភាពការងាររយៈពេល០៩ខែក្នុងឆ្នាំ២០១៥

៤.១. ផ្នែកផលិតកូនត្រីពូជ                                                                                        

    ការផលិតត្រីពូជ មកដល់ពេលេនះបានចំនួនប្រហែល ៦០ម៉ឺនកូនប៉ុណ្ណោះ ដែលក្នុងនោះមានកូនត្រីប្រភេទឆ្ពិន រូហ៊ូ ព្រលូង កាបស

និងទីឡាព្យា ខណៈដែលផែនការផលិតកូនត្រីពូជឆ្នាំ២០១៥មានចំនួន២លានកូន។

  ៤.២. ផ្នែកស្រាវជ្រាវ និងផលិតកូនបង្កងពូជ

  • កូនបង្កងពូជដែលផលិតបានមានចំនូន ៥៩០ ០០០ក្បាល

  • បានដាក់ចិញ្ចឹមពិសោធន៍បង្កងយកសាច់០២ស្រះ ចំនួន១៣ ០០០ក្បាល ដែលកំពុងថែទាំនិងដាក់ចំណីជាប្រចាំ។            

                *​​  កូនត្រីពូជ និងបង្កងពូជ បានផ្គត់ផ្គង់ទិវាមច្ឆជាតិ និងបឹងធម្មជាតិមានចំនួនសរុប៖

                * ត្រីឆ្ពិននិងព្រលូង ចំនួន៥០០.០០០ក្បាល

               ​ * បង្កង ចំនួន១៣.០០០ក្បាល។    

និងមួយចំនួនបានធ្វើការផ្សព្វផ្សាយពូជ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។

៤.៣ ការងារស្រាវជ្រាវ

  • សិក្សាស្រាវជ្រាវទៅលើការលូតលាស់របស់ត្រីរ៉ស់បានទទួលលទ្ធផលគិតត្រឹមខែសីហា៖

                + គំរូពិសោធន៍ដោយប្រើចំណីគ្រាប់: មានទំងន់ជាមធ្យម183,3g និងប្រវែងសរុប26,46cm។

                + គំរូពិសោធន៍ដោយប្រើចំណីសាច់: មានទំងន់ជាមធ្យម152,3g និងប្រវែងសរុប24,71cm។

  • ផលិតពូជត្រីខ្យាសាកល្បងបានចំនួន០២លើក ដោយក្នុង១លើក ជ្រើសរើសត្រីមេពូជ

ចំនួន ០២ក្បាល(ទំងន់មធ្យម ១.៥២Kg)និងត្រីបាពូជចំនួន០៣ក្បាល(ទំងន់មធ្យម ១.៣៦Kg) ប៉ុន្តែ

មិនទាន់បានទទួលលទ្ធផលល្អប្រសើរនៅលើទេ ដោយទទួលបានកូនពូជចំនួនតិចតួច។       

៥. ផ្នែកបណ្តុះបណ្តាល

  • មាននិស្សិតមកសរសេរសារណាបទចំនួន ០៦នាក់ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន០៤នាក់

           និង ចំនួន០២មកពីសាលាជាតិកសិកម្មព្រែកលាប។

  • មាននិស្សិតមកសរសេររបាយការណ៍បញ្ចប់ឆ្នាំទី២ស្តីពី«ការបង្កាត់ត្រីរូហ៊ូ» ចំនួន០៤នាកមកពីសាលាជាតិកសិកម្ម

          ព្រែកលាប។

  • អនុប្រធានវិទ្យាស្ថានអមដំណើរដោយមន្ត្រីវិទ្យាស្ថានចំនួន០២រូបទៀត បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី «ការបង្កាត់ត្រីខ្យា»នៅប្រទេសឡាវ ដែលឧបត្ថម្ភដោយគម្រោង EU។

  • មន្រ្តីវិទ្យាស្ថានចំនួន01នាក់បានទៅចូលរួមសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងការធ្វើឲ្យប្រសើរឡើងនូវធនធានជលផលទឹកសាបនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិច» នៅប្រទេសចិន។

  • មន្រ្តីវិទ្យាស្ថានចំនួន02នាក់បានទៅចូលរួមវគ្គបណ្តុះបណ្តាលផ្នែកពត៌មានវិទ្យា ជាមួយរដ្ឋបាលជលផល ចំនួន០៦វគ្គ ដែលឧបត្ថម្ភដោយគម្រោង EU។

៦. ទិសដៅបន្ត

៦.១.  ផ្នែកផលិតកូនត្រីពូជ

  • បង្កើនមេពូជបន្ថែមទៀតដើម្បីឲ្យការផលិតមានគុណភាព

  • កែប្រែអាងចម្រោះទឹកប្រើប្រាស់សម្រាប់បង្កាត់ភ្ញាស់សារជាថ្មីទៀត ពីព្រោះទឹកមិនទាន់ស្អាតនៅឡើយធ្វើអោយរំខានដំណើរការបង្កាត់ភ្ញាស់ច្រើន ចាប់ពីដើមឆ្នាំកន្លងមក។

  • បន្តផលិតកូនត្រីពូជបន្ថែមទៀត                            

 ៦.២ . ផ្នែកផលិតកូនបង្កងពូជ  

  •  ថែបំប៉នការចិញ្ចឹមពិសោធន៍បង្កងសាច់បន្ត    

 ៦.៣. ផ្នែកស្រាវជ្រាវ

  • រៀបចំផែនការផលិតពូជត្រីខ្យាបន្ត

  • តាមដានការលូតលាស់របស់ត្រីរ៉ស់ដោយប្រើចំណីគ្រាប់ និងត្រីនុយបន្ត។

  • បន្តការបំប៉នកូនត្រីខ្យា ដោយនិស្សិតដែលមកសរសេរសារណាបទ ដើម្បីតាមដានការលូតលាស់ របស់កូនត្រីនៅប្រភេទចំណីខុសគ្នា។

  • សិក្សាស្រាវជ្រាវការផលិតពូជត្រីដូចជា៖ ត្រីកាហែ ត្រីក្អែក ត្រីគ្រំ...។

ទំនាក់ទំនង 

លោក ព្រំ ផល្លី នាយកវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន

លេខទូរស័ព្ទ :  012 91 65 75

អ៊ីមែល    :promphally1123@yahoo.com     

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 200

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 183

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 361

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 375

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 368

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 402

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 416

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 432

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 409

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 486

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 494

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 599

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...