នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ ត្រូវបានរៀបចំឡើងដោយយោងច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលបញ្ញត្តឱ្យបង្កើតគណៈបសុពេទ្យ ដើម្បីលើកកម្ពស់ការចូលរួមរបស់បសុពេទ្យ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈបសុព្យាបាល ស្របតាមក្រមសីលធម៌វិជ្ជាជីវៈបសុព្យាបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕