ឯកឧត្ដមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្ម

ចេញ​ផ្សាយ​ ១៤ តុលា ២០២៥ 752

នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ 
សន្និសីទនេះ រៀបចំឡើងដោយខេត្តហឺណាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងគោលបំណងជំរុញការអនុវត្តសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ កំពូលអាស៊ាន និងចិន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្មតាមបែប ឌីជីថល រវាងអាស៊ាន និងចិន។
នាឱកាសនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថា ដោយបានរំលេចអំពីក្របខ័ណ្ឌ សហប្រតិបត្តិការរវាងអាស៊ាន និងចិន ដែលផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋាននៃចក្ខុវិស័យរួម ដើម្បី អភិវឌ្ឍន៍កសិកម្មប្រកបដោយបរិវត្តកម្មឌីជីថល និងភាពឆ្លាតវៃ និងក្របខ័ណ្ឌដៃគូរវាងកម្ពុជា និងចិន ដែលផ្អែកលើការ ប្ដេជ្ញារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការបើកផ្លូវឲ្យវិនិយោគិន ពាណិជ្ជករ និងសហគ្រិនចិន ជាពិសេស ពីខេត្តហឺណាន ធ្វើកិច្ចសហការ និងវិនិយោគនៅកម្ពុជាលើកសិកម្មឆ្លាតវៃ, ការកែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចូលកសិផល។
ជាមួយគ្នានេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Zhang Min សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សកុម្មុយនីសចិន និងជាអភិបាលរងខេត្ត ហឺណាន តាមការអញ្ជើញ ដោយ បានជម្រាបជូនលោកជំទាវ អំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា និងឱកាសវិនិយោគលើវិស័យនេះ សម្រាប់ខេត្ត ហឺណានក្នុងការនាំយកបច្ចេកវិទ្យា វិនិយោគិន និងពាណិជ្ជករ ដើម្បីពង្រីកកិច្ចសហការលើការជួយអភិវឌ្ឃន៍ និង វិនិយោគលើវិស័យកសិកម្ម សំដៅពង្រីកទីផ្សារនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែម      ទៀត។
ទន្ទឹមនឹងនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន លើការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ជាពិសេសពង្រីកកិច្ចសហការ រវាងកម្ពុជា និងចិន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលក្នុងនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនថា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំ គម្រោងសំណើ ដែលនឹងដាក់ជូនមជ្ឈមណ្ឌលអាស៊ាន-ចិន នាពេលខាងមុខ ដោយបានស្នើ ឯកឧត្ដមអគ្គលេខាធិការ ជួយសម្របសម្រួលឲ្យគម្រោងសំណើទាំងនោះ ត្រូវបានអនុវត្តជាក់ស្ដែងនៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 214

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 448

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 438

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 649

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 572

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 584

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 542

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 600

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 625

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 595

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...