ពិនិត្យមើល​ការធ្វើ​ស្រែប្រាំង​នៅ​ឃុំ​បឹង​ខ្នារ​ស្រុក​បាកាន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5666

លោក​រដ្ឋមន្ត្រី​រួម​ដំណើរ​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​ជំនាញ​មួយ​ជំ​នួន​ បាន​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ស្រែប្រាំង ដែល​កសិករ​ទើប​ចាប់ផ្ដើម​ធ្វើ​នៅ​ឆ្នាំនេះ​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ពីព្រោះ​នេះ​ជា​លើក​ទី១ ដែល​កសិករ​ចាប់ផ្ដើម​នាំគ្នា​ធ្វើស្រែ​ប្រាំង​ដោយសារ​បាន​ទឹកពី​ប្រឡាយ​ទំនប់​ដំណាក់​អំពិល ។

នៅ​ចំពោះមុខ​កសិករ​ជាង១០០គ្រួសារ​ដែល​ជួបជុំ​នៅ​ទីនោះ​លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​សេចក្ដីសប្បាយ​រីករាយ ដោយសារ​បានឃើញ​បងប្អូន​ធ្វើស្រែ​បាន២ដង​ក្នុង១រដូវ ។ លោក​បាន​ប្រាប់​កសិករថា បងប្អូន​បាន​ផលរាជ​រដ្ឋាភិបាល​ក៏បាន​ផល ជាពិសេស​ក្រសួងកសិកម្ម ពីព្រោះ​អាចជួយ​ជំរុញ​ទិន្នផល​ស្រូវ​ឱ្យ​កាន់តែ​ប្រសើរឡើង ។

ឆ្នាំនេះ គឺជា​ឆ្នាំ​ទី១ដែល​កសិករ​ធ្វើស្រែ​ប្រាំង ដូច្នេះ​បទពិសោធ​ន៏នៅមាន​ការខ្វះខាត​ចៀស​មិន​ខាន បើ​ដូច្នេះ​សូមឱ្យ​បងប្អូន​រៀនសូត្រ​បន្ថែមទៀត ទាក់ទង​នឹង​បច្ចេកទេស មានពូជ​ជី ការធ្វើ​ដី សាប ស្ទូង​និង​ការថែទាំ។ ជាមួយគ្នានេះ​ដែល​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការប្រើប្រាស់​ទឹក​ធ្វើយ៉ាងណា​ប្រើប្រាស់​ឱ្យបាន​សមស្រប​ទាំង​អ្នក​នៅ​ដើមទី កណ្ដាល និង​ចុង​ទី។

មានន័យថា ប្រើ​ដោយមាន​ការយោគយល់​ក្នុងនាម​អ្នកភូមិផង​របង​ជាមួយ ចៀសវាង​មានការ​ប៉ះទង្គិចត្រូវ​ចេះ​សាមគ្គី​គ្នា​ឱ្យបាន​ល្អ។លោក​បាន​បន្តទៀតថា មន្ទីរ​កសិកម្ម​គួរ​ចុះ​ស្រែ​ឱ្យបាន​ញឹកញាប់​ដើម្បី​តាមដាន​ពី​ការងារ​កសិកម្ម នៅ​មូលដ្ឋាន​ឱ្យបាន​ជាប់​ជាប្រចាំ។

ដើម្បី​រក្សា​ទឹក​ទុក​ចូល​នាំគ្នា​លើកភ្លឺស្រែ និង​ស្ដារ​ប្រឡាយ​ឡើងវិញ ដោយ​យក​កម្លាំង​ក្នុង​មូលដ្ឋាន​មកប្រើប្រាស់​ពោល​គឹ​ជួយ​ខ្លួនឯង​ជាមុនសិន ទើប​គេ​ជួយ​យើង​ជាក្រោយ ។ មានទឹក​ហើយ​ត្រូវ​នាំគ្នា​ធ្វើស្រែ។ ទន្ទឹមនេះ​ការធ្វើ​ស្រែ​ត្រូវអនុវត្ត​បច្ចេកទេស​សមស្រប​ទើបទទួលបាន​ទិន្នផល​ខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 345

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 348

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 607

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 554

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 556

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 519

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 580

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 603

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 581

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 571

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 549

«សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនការពារព្រំដែន

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ខាងមុខនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះសួរសុខទុក្ខ និងរឹតចំណង...