Other News
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាកសិករទូទាំងប្រទេស មានក្តីសោមនស្សរីករាយឥតឧបមា ក្រោយទទួលដំណឹងអំពីជោគជ័យនៃការវះកាត់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ និងសូមថ្វាយព្រះពរព្រះអង្គ សូមទ្រង់ឆាប់បានជាសះស្បើយ មានព្រះកាយពលមាំមួន និងឆាប់បានយាងត្រលប់មកមាតុភូមិវិញ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍៕