មន្ដ្រី​ចំនួន១២៩នាក់ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4331

ខណៈ​នៃ​ការបើក​កិច្ចប្រជុំ ​ផ្សព្វផ្សាយ​ការប្រកាស​ទ្រព្យសម្បត្ដិ ​និង​បំណុល​នោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បានបញ្ជាក់​ថា ក្រសួង​កសិកម្ម​ មាន​មន្ដ្រី​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្ដិ​ និង​បំណុល​ចំនួន១២៩នាក់ ។

ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ពំ​ពើ​ពុករលួយ ​កាលពី​ព្រឹក​ថ្ងៃទី១៧ ខែមករា ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ ​ការប្រកាស​ទ្រ​ព្វ​សម្បត្ដិ​ និង​បំណុល ។

ក្នុង​ពិធី​នោះ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ បាន​មាន​ប្រសា​ស​ន៏​ថា ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ មាន​មន្ដ្រី​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្ដិ និង​បំណុល​ចំនួន១២៩នាក់ ក្នុងនោះ​មាន​មន្ដ្រី​ ដែល​ត្រូវបានតែងតាំង​ដោយ​អនុ​ក្រឹ​ត ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ប្រចាំ​គ្រឹះស្ថានសាធារណៈ រដ្ឋបាល​នៃ​ក្រសួងកសិកម្ម ​រួមមាន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា សាលា​ជាតិ​កសិកម្ម​ព្រែកលាប ។

ឯកឧត្ដម​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ​ឱម យិនទៀង ​ដែល​បាន​ចំណាយ​ពេលវេលា​ ដ៏​មានតម្លៃ​មក​ផ្សព្វផ្សាយ​ដោយផ្ទាល់​ នៅ​ក្រសួង​ដ៏​ធំ​មួយ​នេះ ។ ឯកឧត្ដម​បាន​សំណូមពរ ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ឱ្យជួយ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​មួយក្រុម ​សម្រាប់​ក្រសួង ដើម្បីឱ្យ​ក្រុម​គ្រូ​បង្គោល​នេះ ចុះជួយ​ផ្សព្វផ្សាយ​នៅ​មន្ទីរ​កសិកម្ម​ទូទាំងប្រទេស​ថែមទៀត ។

ឯកឧត្ដម ​បាន​មាន​ប្រសា​ស​ន៏​ទៅកាន់​មន្ដ្រី ​ដែល​ចូលរួម​ទាំងអស់​​ថា មន្ដ្រី​ដែលមាន​ឈ្មោះ ​ត្រូវ​ប្រកាស​ទ្រព្យ​ស​ម្ប​តិ្ដ ​និង​បំណុល​ត្រូវ​ប្រញាប់​បំពេញ​ទម្រង់​ប្រកាស​ទ្រព្យសម្បត្ដិ​ និង​បំណុល ដូច​បាន​បាន​ចែកជូន ​ឱ្យបាន​ទាន់ពេល ដើម្បី​ក្រសួង​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​នៅក្នុង​អំឡុង​ស​ប្ដា​ហ៏​ទី៣ ខែកុម្ភៈ​ឆ្នាំ២០១១ ។

ដូចនេះ​មន្ដ្រី ​ដែលមាន​ឈ្មោះ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្ដិ និង​បំណុល​ ​ត្រូវ​ផ្ញើរ​ទម្រង់​ប្រកាស​ទ្រព្យសម្បត្ដិ ​និង​បំណុល​ដែល​បាន​បំពេញ​រួចមក​ក្រសួងកសិកម្ម ​ឱ្យបាន​មុន​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១១ ៕

Other News
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 145

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 141

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...