ព័ត៌មានផ្សេងៗទៀត
តំណាងនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទអំពីការប្រយុទ្ធនឹងជំងឺអេដស៍ បានបង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ដែលបាន រៀបចំឱ្យមានកម្មវិធីដ៏មានសារសំខាន់នេះ។ ក្រុមនិស្សិតបានលើកឡើងថា កម្មវិធីនេះបានផ្ដល់ឱកាសដល់យុវនិស្សិតក្នុងការសិក្សាស្វែងយល់ បញ្ចេញសមត្ថភាព និងទេពកោសល្យ និងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺអេដស៍ និងការរើសអើងចំពោះអ្នកជំងឺអេដស៍នៅក្នុងសង្គម៕