ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប

ចេញ​ផ្សាយ​ ២០ មករា ២០២៦ 2511

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍ និងមានមោទនភាពក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មីជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។
ធនាគារ ស្ថាបនា បានក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្មដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣ លានដុល្លារអាមេរិកសម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។
ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ តាមរយៈMoUនេះ  ក្រុមហ៊ុន ខានបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ 
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញទំនុកចិត្តផ្ដល់ទុនកម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលមានការចែករំលែកចំណូលដើម្បីគាំទ្រផលប្រយោជន៍រួមរបស់សង្គម ជាពិសេសការគាំទ្រមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម ហើយបានលើកទឹកចិត្តឱ្យស្ថាប័នវិស័យឯកជនដទៃទៀតចូលរួមលើកស្ទួយវិស័យកសិកម្មតាមគំរូរបស់ដៃគូទាំងពីរនេះ៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 96

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 423

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 423

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 639

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 566

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 576

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 533

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 595

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 618

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 588

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...