លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា និងលោក Wang Ding អញ្ជើញដឹកនាំកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ការអភិរក្ស និងគ្រប់គ្រងសត្វផ្សោតទឹកសាប ក្នុងសិក្ខាសាលាថ្នាក់តំបន់ មាន៥ប្រទេស

ចេញ​ផ្សាយ​ ៣ ធ្នូ ២០២៥ 1806

នៅរសៀលថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភា​វិទ្យាសាស្ត្រ​ប្រទេសចិន បានដឹកនាំកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ពីប្រទេស​ចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងសិក្ខា​សាលា​​ថ្នាក់តំបន់​ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្ត​សកម្មភាព​ជោគជ័យ លើការអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវ​ចម្រុះ»។ 
កិច្ចពិភាក្សាធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ​មាន​ការ​ចូលរួមពី លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយក​ដ្ឋាន​អភិរក្សជល​ផល នៃរដ្ឋបាលជលផល លោក ផៃ សុម៉ានី អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល តំណាងមកពីប្រទេសចិន ឡាវ ភូមា និង​ប្រទេស​ឥណ្ឌូនេស៊ី រដ្ឋបាលជលផល សកលវិទ្យាល័យភូមិន្ទកសិកម្ម និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និង​ស្ទឹងត្រែង តំណាងអង្គការដៃគូWWF សរុបអ្នកចូលរួម​ប្រមាណ​៤០នាក់។
សូមជម្រាបថា គម្រោង «ការកសាងសមត្ថភាពរបស់​សមាជិក នៃប្រទេសតាម​ដង​ទន្លេមេគង្គដើម្បីការពារសត្វផ្សោតទឹកសាប និងជីវចម្រុះ នៃមូល​និធិ​ពិសេសមេគង្គ-ឡាងឆាង» ធ្វើឡើងក្នុងគោលបំណងចែក​រំលែកបទ​ពិសោធន៍​ពីភាពជោគជ័យ នៃការការពារសត្វផ្សោតទឹកសាប និងរៀបចំ​ផែនការសកម្មភាពនាពេលអនាគត ដើម្បីជំរុញការការពារ ​និង​អភិរក្សធនធាន ដ៏មានតម្លៃនេះឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលបន្ថែមទៀត។
នាឱកាសនោះ តំណាងនៃប្រទេសទាំង៥ បានលើកឡើងជជែក​យ៉ាង​​ផុលផុស តាមរយៈបទបង្ហាញពីលទ្ធផល នៃគម្រោងដែលមានចំណ​ង​ជើងថា «ការកសាង​សមត្ថភាពរបស់ប្រទេសសមាជិកទន្លេមេគង្គ ដើម្បី​ការពារផ្សោតទឹកសាប និងជីវចម្រុះ បទបង្ហាញពី​លទ្ធផល»  បទ​ពិសោធ និងការអនុវត្តល្អបំផុត ដើម្បីការពារផ្សោត​គ្មានព្រុយ​នៅទន្លេ​យ៉ាងសេ ដោយវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ការការពារ​ផ្សោត​អ៊ីរ៉ាវ៉ាឌី នៅ​ទន្លេAyeyarwady ប្រទេសមីយ៉ាម៉ា នៅទន្លេMahakam ប្រទេស​ឥណ្ឌូណេស៊ី និង​ការការពារជីវៈចម្រុះ និងជម្រកវារីសត្វសំខាន់ៗ ​នៃទន្លេមេគង្គ ប្រទេស​ឡាវ។ 
សម្រាប់កម្ពុជា វាគ្មិនបានបង្ហាញពីរបៀបកែលម្អការគ្រប់គ្រង និងការអភិរក្ស​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ទឹកសាប នា​ពេលបច្ចុប្បន្នឱ្យកាន់តែប្រសើរឡើង ដោយ​ប្រើ​ប្រាស់បទពិសោធន៍ និងចំណេះដឹងដែល​ទទួលបានពីដំណើរទស្សនកិច្ច​ផ្លាស់​ប្តូរនៅ​ទីក្រុង​វូហាន ប្រទេសចិនកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លង​ទៅ​។ ផ្នែកមួយនៃចំណេះដឹងដែលទទួលបាននិងត្រៀមអនុវត្តនាដើមឆ្នាំ២០២៦ខាងមុខ រួមមាន៖​ ការប្រើប្រាស់​កាមេរ៉ាស្វ័យប្រវត្តិ និងឧបករណ៍តាមដានសំឡេងដើម្បីតាមដានសកម្មភាព​ប្រចាំថ្ងៃ​របស់ផ្សោត ទាំងនៅខេត្តក្រចេះ និងស្ទឹងត្រែង៕

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 146

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 432

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 428

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 647

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 567

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 580

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 535

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 596

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 591

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...