ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក

ចេញ​ផ្សាយ​ ២៦ មករា ២០២១ 4656

តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីអញ្ជើញទៅចូលរួមវេទិការជាតិអេកូទេស ចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង)  និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ 

លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូល ដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ ៤២ស្រះ មានធំ មានតូច ក្នុងនោះផលចាប់អាចទទួលបានជាមធ្យមចំនួន ២០០តោន/ឆ្នាំ សម្រាប់ផ្គត់ផ្គងឲ្យទីផ្សារក្នុងតំបន់ ខេត្ត និងរាជធានីភ្នំពេញ។ ដោយសារសេចក្តីត្រូវការទីផ្សារដែលចេះតែមានការកើនឡើង លោកប្រធានសមាគម ថានឹងបង្កើនផលិតកម្មវារីវប្បកម្មក្នុងកសិដ្ឋានឲ្យបានកាន់តែល្អប្រសើរឡើងទាំងបរិមាណ និងគុណភាព។ 

បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពឲ្យចំណីត្រីក្នុងកសិដ្ឋាន និងបានជ្រាបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនក្នុងកសិដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោក សុខ រ៉ាដែន ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះ ដែលសកម្មភាពនេះសមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមកនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ដែលបានចង្អុល ណែនាំ គាំទ្រ និងលើក ទឹកចិត្តឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺ ឆ្លងកូវីដ-១៩។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។ 

ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំ ចូលត្រីពីប្រទេសជិតខាងដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ មួយវិញទៀត កសិដ្ឋាន គួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែងបង្កាត់ និងភ្ញាស់ពូជត្រីដែលទីផ្សារខ្វះខាត និងពេញនិយមចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកចិញ្ចឹមក្នុង និងក្រៅតំបន់នេះ ឬជាកន្លែងស្រាវជ្រាវគុណភាពចំណីត្រី និងហ្វឹកហាត់ការងាររបស់និស្សិត ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តម្ចាស់កសិដ្ឋានថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមត្រីក្នុងកសិដ្ឋាន និងបង្កើតកន្លែងភ្ញាស់ពូជត្រី ក្នុងខេត្តកំពង់ធំសម្រេចទទួលបានជោគជ័យ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 466

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 507

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 678

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 826

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 880

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 854

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 985

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 836

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1053

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1433

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1392

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...