ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញដឹកនាំក្រុមការងារចុះ ពិនិត្យ​ស្ថានភាពផលិតកម្មបន្លែរបស់កសិករនៅទីតាំងមួយចំនួន ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 3162

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោកប្រធាន​ការិយាល័យក្សេត្រសាស្រ្ត និងបង្កើនផលិតភាពកសិកម្ម និងមន្ត្រី​កសិកម្មឃុំ បានចុះពិនិត្យស្ថានភាពផលិតកម្មបន្លែរបស់​កសិករ​ចំនួន២ទីតាំង រួមមាន៖ កសិករឈ្មោះ ឃ្លោក ថេង និងកសិករឈ្មោះ សុខ គន្ធា ដែលបានដាំដុះបន្លែ ស្ពៃក្តោប បូកគោ ការ៉ុត សាលាដ  ត្រប់ និងខាត់ណាដើម ដែលមានទីតាំងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមការពិនិត្យជាក់ស្តែងឃើញថា ការដាំដុះប្រភេទបន្លែខាងលើ ដាំដុះ​បានល្អ ត្រូវនឹងលក្ខខណ្ឌអាកាសធាតុ ផ្តល់ទិន្នផលខ្ពស់ សម​ស្រប​ទៅ​​នឹង​តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ួង កុសល បានណែនាំដល់ថ្នាក់​ដឹកនាំ​មន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ បន្តចុះជួបកសិករជាប្រចាំ ជួយ​ផ្ដល់នូវជំនាញបច្ចេកទេសកសិកម្មសមស្រប និងប្រកបដោយ​ប្រសិទ្ធ​ភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាព សុវត្ថិ​ភាព និងសម្របសម្រួលទីផ្សារជូនកសិករជាដើម៕

Other News
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 296

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 301

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 362

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 366

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 376

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 359

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 472

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 474

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 471

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបជាមួយលោក Winfried F. Wicklein ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 543

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 498

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 597

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រចំណីសត្វ ក្រុមហ៊ុន ខេមបូឌាន ហៃដា អេហ្រ្គីខលឈរ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន...